14797392 1149339578486249 216098671 n

ទំនាស់​រឿង​តូចតាច​វាយ​ប៉ោង​ភ្នែក​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ក្នុង​ករណី​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​កាលពី​ថ្ងៃទី​១៧ ​តុលា​ ឆ្នាំ​២០១៦​ ម៉ោង​៣​ទៀបភ្លឺ ចំណុច​ភូមិ​ព្រះ​ប្រសប់​ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ សាន ណេ​ន​ ភេទ​ប្រុស ​អាយុ ​៣៩ ​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ កសិករ​នៅ​ភូមិ​ឃុំ​កើតហេតុ (​របួស​ភ្នែក​ខាងឆ្វេង​១​កន្លែង​ហើមប៉ោង​)​។​

    ចំណែ​ក​ជនសង្ស័យ​ឈ្មោះ ឈាង ជាតិ ភេទ​ប្រុស ​អាយុ​ ២២​ ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ កម្មករសំណង់ នៅ​ភូមិ​ឃុំ កើតហេតុ (​ឃាត់ខ្លួន​)​។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​ជនសង្ស័យ​ផឹកស្រា​ស្រវឹង​បានមក​ទាញ​ខ្សែ​មុង​កូន​របស់​ជនរងគ្រោះ កំពុង​ដេក ជនរងគ្រោះ​ស្តីបន្ទោស ក៏​មានទំនាស់​ពាក់​សំដី​នឹង​គ្នា។ ​ពេលនោះ​ជនសង្ស័យ​បាន​ស្ទុះ​ទៅ​ដាល់​ជនរងគ្រោះ​០១​ដៃ​ត្រូវចំ​ភ្នែក​ខាងឆ្វេង​បណ្តាល​ឱ្យ​ហើមប៉ោង។​

    បន្ទាប់មក​មានការ​ប្រវាយប្រតប​គ្នា ដោយ​ជនសង្ស័យ​បាន​ច្របាច់ក ជនរងគ្រោះ​ថែមទៀត ពេល​នោះបាន​ឈ្មោះ​ វន វុន ​ចូល​ឃាត់​បំបែកចេញ​ពីគ្នា។​

    លុះដល់​ម៉ោង​៨ ​ព្រឹក​ថ្ងៃទី​១៧​ តុលា​ ឆ្នាំ​២០១៦​ដដែល ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍ ព្រះ​ប្រសប់។ ​បន្ទាប់មក​កម្លាំង​ផ្នែក​យុត្តិធម៌​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូនមក​អធិការ​ដ្នា​ន​ប៉ូលិស​ស្រុក​បន្ត​ចាត់ការ​តាម​នីតិវិធី៕​

មតិយោបល់