adverise with khmeread 14625774 1149353138484893 1851895193 o

និយាយដើម​គេ! គេមិន​ជឿ​....​យក​ដំបង​វាយ​ម៉ូតូ​និង​នារី​ម្ចាស់​ម៉ូតូ​...​រួច​ចូល​គុក​

    ភ្នំពេញ ៖ មាន​ករណី​អំពើហិង្សា​ដោយ​ចេតនា និង​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា នូវ​ទ្រព្យសម្បត្តិ​អ្នកដទៃ កាលពី​ថ្ងៃទី​១៧​តុលា​ឆ្នាំ​២០១៦ ម៉ោង​៦​និង​២០​នាទី ល្ងាច​នៅមុខ​ផ្ទះ​គ្មាន​លេខ ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ម្នាក់ ហើយ​នារី​រងគ្រោះ​ដេកពេទ្យ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ មាន សុខ​មុំ ភេទ​ស្រី  អាយុ ២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ​សន សំណាង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​មូ​៉​តូ​ឌុប ស្នាក់នៅ ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ជនសង្ស័យ​បាន​និយាយ​រឿង​អាក្រក់​ពី​ប្តី​ជនរងគ្រោះ ប្រាប់​ឪពុក ជនរងគ្រោះ។ ​តែ​ឪពុក​ជនរងគ្រោះ​មិន​ជឿ ថែមទាំង ស្តីបន្ទោស​ជនសង្ស័យ​ទៀតផង។ ​ពេលនោះ​ជន​រងគ្រោះ ក៏​ជិះ​ម៉ូតូម៉ា​ក​C125 ​ពណ៌ខ្មៅ​ ០១៦ ​ពាក់​ស្លាកលេខ ភ្នំពេញ​ 1DD-8385​ មកដល់​មុខផ្ទះ ស្រាប់តែ​ជនសង្ស័យ​យក​ដំបង​ឈើ​វាយ​ក្បាំង​ និង​កុង​ទ័​រម៉ូតូ​បណ្តាលឱ្យ​បែក​និង​យក​ដំបង​ឈើ វាយ​ក្បាល​ជនរងគ្រោះ​បែក​ឈាម​។​

    បន្ទាប់មក​សមត្ថកិច្ច​ចុះ​ទៅដល់​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូនមក​ប៉ុ​ស្តិ៍​ធ្វើការ​សាកសួរ។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​នាំទៅ​ព្យាបាល នៅ​គ្លី​និ​ច​ជិត​ផ្ទះ​។​

    បច្ចុប្បន្ន​ជនសង្ស័យ ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់