adverise with khmeread Unnamed %281%29

ម្ចាស់​រថយន្ត​ហាយ​ឡែ​ន​ឌ័​របុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​ខូ​ត​ ៣ ​កង់​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង​បាន​រង​ការខូចខាត ខ្ទេច​មួយ​កំណាត់​មុខ សង្ស័យ​អ្នកបើកបរ​ស្រវឹងស្រា បើក​ទៅបុក​ក្បាល​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាលឱ្យ​ខូចខាត​៣​កង់ ហើយ​អ្នកបើក​បាន​រត់គេច​បា​ត់។​

    គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ ​និង​៣០​នាទី​យប់​ថ្ងៃទី១៧ តុលា ២០១៦ នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​មុខ​ក្រុមហ៊ុនស្រា​បៀរ​អង្គរ ស្ថិត​ភូមិ​តា​ងួន សង្កាត់ កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    តាម​ប្រភពពី​អ្នកឃើញ​ហេតុការណ៍​បានឱ្យដឹងថា ខណៈ​មេឃ​កំពុង​ភ្លៀង​មាន​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង​ពណ៌​ស្ករ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AI-9763 បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ទិសដៅ​ពី​កើ​តទៅ​លិច។​

    ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​រេ​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ទាំង​កម្រោល បណ្តាលឱ្យ​រថយន្ត បែក​ម៉ាស៊ីន ហូរ​ប្រេង​ខ្មៅ​ពេញ​ថ្នល់​និង​ខ្ទេច​ផ្នែក​ខាងមុខ​ទាំងស្រុង។​

    ចំណែក​របាំង​ថ្ម​ខូចខាត​៣​កង់ ក្រោយពេល​បង្ក រួច​អ្នកបើកបរ​បាន​ចុះ​ពី​រថយន្ត​រត់គេចខ្លួន​បាត់ ដោយ​ទុក​រថយន្ត​នៅនឹងកន្លែង​កើតហេតុ ប្រហែលជា​ខ្លាច​ប៉ូលិស​ចាប់​វាស់​ជាតិ​អាកុល​ហើយ​មើលទៅ​។​

    ក្រោយពេល​កើតហេតុ ប៉ូលិស​ជំនាញ​ចរាចរណ៍​ក្រុង​បានមក​វាស់វែង​ស្ទួ​ច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រងចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ៕

 

adverise with khmeread

មតិយោបល់