adverise with khmeread Unnamed %282%29

ចេញពី​ធ្វើការ​ត្រឡប់ទៅផ្ទះ ត្រូវ​ចោរឆក់ដៃ​ស្អិត​កាបូបស្ពាយ​បានសម្រេច (​មាន​វីដេអូ​)

    ភ្នំពេញ ៖ នារី​ម្នាក់​ទើប​ចេញ​ធ្វើការ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​គុប​ជ្រុង​ទៅផ្ទះ តែ​នៅតាម​ផ្លូវត្រូវ​ក្រុមចោរ​ដៃ​ស្អិត ឆក់​កាបូបស្ពាយ​របស់​នាង​បានសម្រេច និង​បណ្តាលឱ្យ​នាង​ដួល​រងរបួស​រលាត់​ដៃជើង​កាលពី​វេលា​ម៉ោង ​៩ ​យប់​ថ្ងៃទី​១៧ ​ខែតុលា ឆ្នាំ២០១៦​ ត្រង់ចំណុច​មុខ​មន្ទីរពេទ្យ​ព្រះកុសុមៈ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    នារី​រងគ្រោះ​ខាងលើ​ឈ្មោះ សូវ សុខ​នី​ម ភេទ​ស្រី អាយុ ១៩ ​ឆ្នាំ មុខរបរ អ្នករត់​តុ ស្នាក់នៅ​ផ្ទះជួល​ម្ដុំ​ទួល​ទំពូង សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន មាន​ស្រុកកំណើត​ខេត្តកំពង់ធំ​។​

    ប្រភព​ព័​ត៌​មាន​ពី​នារី​រងគ្រោះ​បានឱ្យដឹងថា ដំបូង​រូបនាង​ទើបតែ​ចេញមក​ពី​កន្លែងធ្វើការ​នៅ​ម្ដុំ​ទួលគោក​ដោយ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​គុប​ជ្រុង​ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ យ ៧៨៧៦ -​ភព​១ តាមផ្លូវ​២៧១​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​បំណង​ត្រលប់​ទៅផ្ទះ​វិញ។​

    លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ជនសង្ស័យ​គ្នា​ ២ ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​​ម៉ាក​ស្កូ​ពី​ពណ៌​ស​មិន​ចាំ​ស្លាក​លេខ​បាន​ជិះ​មកពី​ក្រោយ​ហើយ​បាន​ជិះ​វ៉ា​ខាងឆ្វេង​ម៉ូតូ​ជនរងគ្រោះ​រួច​បានធ្វើ​សកម្មភាព​លូកដៃ​ឆក់​កាបូបស្ពាយ​ចំហៀង​បានសម្រេច​បណ្ដាលឱ្យ​នារី​រងគ្រោះ​ដួល​បោក​ទៅនឹង​ថ្នល់​តែ​សំណាងល្អ​គ្រាន់តែ​របួសស្រាល​។​

    នាង​បាន​បន្តទៀតថា​ក្រោយមក​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់​ហើយ​ចំពោះ​​សម្ភារៈ​នៅក្នុង​កាបូប​ដែល​បាត់បង់​នោះ​មានដូចជា លុយ​ចំនួន​១៥​ម៉ឺ​ន​រៀល​ និង​អត្តសញ្ញាណ​ប័ណ្ណ​ថតចម្លង​មួយ​សន្លឹក​។​

    ក្រោយពេល​កើតហេតុ​នារី​រងគ្រោះ​មិនបាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នោះទេ​គឺ​គេ​បាន​ទាក់ទង​សាច់ញាតិ​ឱ្យមក​ជូន​រូបគាត់​ត្រលប់​ទៅផ្ទះ​វិញ​តែប៉ុណ្ណោះ​៕​

 

adverise with khmeread

មតិយោបល់