adverise with khmeread Unnamed %283%29

បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ទៅបុក​កុងតឺន័រ​កំពុង​ឆ្លងផ្លូវ​របួស​សល់​ដង្ហើម​ចង្រិត ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រងរ​បួស​បែកក្បាល​ធ្ងន់ធ្ងរ ដោយសារតែ​គាត់​បើក​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​ចំ រថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុន​តេង​ឡាយ កំពុង​ឆ្លង​ផ្លូវបត់​ចូល​កន្លែង​ថ្លឹង​រថយន្ត​នៅ​ផ្សារ​ចោមចៅ​កាលពី​វេលា​ម៉ោង៨ ​និង​៤០​នាទី​យប់​ថ្ងៃទី១៦ តុលា ២០១៦ ចំណុច​រង្វង់​មូល​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    ប្រភព​ព័​ត៌​មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា ដំបូង​មាន​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ក្បាល​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 3C- 5189 ជា​រថយន្ត​ក្រុមហ៊ុន​ផែស្ងួត​ តេង ឡាយ បើក​ចេញពី​ផ្លូវជាតិ​លេខ​៤​ចូលមក​រង្វង់​មូល​ចោមចៅ រួច​បាន​ឆ្លងផ្លូវ បត់​ចូល​កន្លែង​ជញ្ជីង​ថ្លឹង​បង់ប្រាក់​នៅ​ផ្សារ​ចោមចៅ​។​

    ស្របពេលនោះ​ក៏មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​ប៊ិច​សេ​១១០​ពណ៌ខ្មៅ​ស្លាក​លេខ 1BY-6880 ជិះ​ដោយ​បុរស​ម្នាក់​តាមផ្លូវ​ជាតិ​លេខ​៣ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ឆ្ពោះ​មក​រង្វង់​មូល​ចោមចៅ ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​ទៅបុក​ចំពាក់​កណ្តាល​ក្បាល​រថយន្ត​កុងតឺន័រ​កៀប​ម៉ូតូ​ជាប់​ជាមួយ​រថយន្ត បណ្តាល​បុរស​ដែល​ជិះ​ម៉ូតូ​បែកក្បាល​ហូរឈាម​ស្រោចពេញខ្លួន របួសធ្ងន់ធ្ងរ ត្រូវបាន​រថយន្ត​គ្លីនិក ហុង ហាក់ មក​ដឹក​ទៅ​សង្គ្រោះបន្ទាន់​។​

    ជនរងគ្រោះ​ឈ្មោះ មាស សា​ខន អាយុ ៣៤​ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិក​គោ ឃុំបន្ទាយ​ចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។​

    ក្រោយពេល​កើតហេតុ​ប៉ូលិស​ជំនាញ​ចរាចរណ៍​ខណ្ឌ​បានមក​វាស់វែង​នាំយក​រថយន្ត​និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​ផ្នែក​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕


 

adverise with khmeread

មតិយោបល់