adverise with khmeread 3

ឆក់ទូរស័ព្ទជនជាតិបរទេសជាប់ខ្នោះប៉េអឹម

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ ឃាត់ខ្លួន បន្ទាប់ពី​ឆក់​ទូរស័ព្ទ​ជនជាតិ​បរទេស​បានសម្រេច និង​រត់​គេចខ្លួនបាត់​ម្នាក់ កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ​លេខ​១៩ កែង​ផ្លូវ​លេខ​១៧២ ស្ថិតក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ។​
    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ដំបូង​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FL-4323 ជិះ​ឌុប​គ្នា ពេលមកដល់​ចំណុចកើតហេតុ​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​បុរស​ជនជាតិ​អ៊ីតាលី​ម្នាក់​បានសម្រេច ។​
    ភ្លាមនោះ​កម្លាំង​អាវុធហត្ថ​ដែល​កំពុង​ជិះ​ល្បាត​បានឃើញ ក៏បាន​ដេញតាម​រហូតមកដល់​ចំណុច​ខាងត្បូង​ផ្សារ​ទំនើប​សូ​រី​យា ជនសង្ស័យ​បាន​ផ្ទួ​ល​ម៉ូតូ​ហើយ​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​បាន​ម្នាក់​ជា​អ្នក​ឌុប ។​ចំណែក​អ្នក​ដែល​អង្គុយ​ពីក្រោយ​ធ្វើ​សកម្មភាព​ឆក់ យក​ទូរស័ព្ទ​គេចខ្លួនបាត់ ។​
     បន្ទាប់ពី​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ នាំខ្លួន​យកទៅ​សួរនាំ និង​កសាង​សំណុំរឿង​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ ដើម្បី​ចាត់ការ​ទោ​តាមផ្លូវ ។​ចំណែក​ជនរងគ្រោះ​ជា​ជនជាតិ​បរទេស ក៏​បានមក​ដាក់ពាក្យ​បណ្តឹង​ផងដែរ ៕

adverise with khmeread

មតិយោបល់