adverise with khmeread 14699474 1149402588479948 1098638984 o

ឃាត់​បុរស​ម្នាក់​ខ្ចី​ម៉ូតូ​មិត្ត​ភក្តិ​មួយ​ភ្លេ​ត​យកទៅ​លក់បាន​ ២៥០​ ​ដុល្លារ

    កណ្តាល ៖ បុរស​ម្នាក់​ខ្ចី​ម៉ូតូ​មួយ​ភ្លេ​តយ​ក​ម៉ូតូ​មិត្ត​ភក្តិ​ទៅ​លក់បាន​លុយ ​២៥០ ​ដុល្លារ​ជាប់ចោទ​ពីបទ​រំលោភ​លើ​ទំនុកចិត្ត​នា​ថ្ងៃទី​២៦​ តុលា ​ឆ្នាំ​២០១៦ ម៉ោង​៥ ​និង​៣០​នាទី​ល្ងាច​នៅ​ចំណុច​ភូមិ​ព្រែក​លួង ​ឃុំ​ព្រែក​លួង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ចក់ ចាន់ ភេទ​ប្រុស​ អាយុ​ ៣៨ ​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​កូវ​ ឃុំ​ព្រែ​កតា​កូវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ កែវ និ​ច​ដា​រ៉ា​ ភេទ​ប្រុស ​អាយុ​ ២៩​ ឆ្នាំ​ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ នៅ​ភូមិ​ព្រែក​តា​កូវ ឃុំ​ព្រែ​កតា​កូវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​ សម្ភារៈ​បាត់បង់ ម៉ូតូ​ម៉ាក​C125 ​ពណ៌​ខ្មៅ​សេរី 2015​ចំនួន ០១ ​គ្រឿង​។​

    ប៉ូលិស​បន្តថា នៅពេល​កើតហេតុ​ជនរងគ្រោះ​បាន​អង្គុយ​ផឹកស្រា​បៀ​ជាមួយ​មិត្តភក្តិ​នៅផ្ទះ​ឈ្មោះ ​ចេក ភេទ​ប្រុស​​ នៅ ភូមិ​ព្រែក​លួង ឃុំ​ព្រែក​លួង ពេលនោះ​ជនសង្ស័យ​បាន​ខ្ចី​ម៉ូតូ​ជនរងគ្រោះ​ថា ទៅ​ទិញ​សាច់​ក្លែម ជនរងគ្រោះ​បាន​ហុច​កូនសោ​ឱ្យ​ជនសង្ស័យ​។​

    ពេលនោះ ជនសង្ស័យ​ក៏ជិះ​គេច​ទៅ​ភ្នំពេញ​ទៅ​ជួប​មិត្តភក្តិ​របស់ខ្លួន​ឈ្មោះ ដា ភេទ​ប្រុស ​អាយុ​ ២៩ ​ឆ្នាំ​,​ ឈ្មោះ សាន​ ភេទ​ប្រុស ​អាយុ ​៤០​ ឆ្នាំ​នៅផ្ទះ​ជួល​មិន​ស្គាល់​ម្តុំ​ទួល​គោក។ ​ម៉ូតូ​នោះ​ជនសង្ស័យ​បាន​ទុក​ក្នុង​បន្ទប់​ផ្ទះជួល​របស់ខ្លួន ​១​ ​យប់ ព្រឹក​ឡើង​ជន​សង្ស័យ​ឱ្យមិត្តភក្តិ​ឈ្មោះ ​ដា ​និង​ឈ្មោះ​ សាន ​ជូន​យកទៅលក់​នៅ​ម្តុំ​ភូមិ​ឬ​ស្សី ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ​បាន​លុយ​ ២៥០​ ​ដុល្លារ​។​

    លុះដល់​ថ្ងៃទី​១៧​ តុលា ​ឆ្នាំ​២០១៦​ ម៉ោង​១៥​ និង​៣០​នាទី​ជនរងគ្រោះ ឃើញ​ជនសង្ស័យ​នៅផ្ទះ​ជួល​ម្តុំ​ទួលគោក​ក៏​នាំខ្លួន​បញ្ជូនមកឱ្យ​នគ​រ​បាល​ប៉ុស្តិ៍​ព្រែក​តា​កូវ ហើយ​បញ្ជូនមក​អធិការ​ដ្នា​ន​ប៉ូលិស​ស្រុក បន្ត​ចាត់ការ​តា​នីតិវិធី៕

adverise with khmeread

មតិយោបល់