adverise with khmeread Lol

អ្នកនេសាទ​នេះ​ហេង​ណាស់ ចាប់បាន​បង្កង​ធំ​មិនគួរ​ឱ្យ​ជឿ​

    ​បុរស​នេសាទ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​រូបនេះ​បាន​ចាប់​បង្កង​យក្ស​ទម្ងន់ ៦ គីឡូក្រាម​មិន​ធ្លាប់​ឃើញ​ក្នុង​ជីវិត​របស់គាត់​នៅ​ឆ្នេរ​ប្រទេស​កោះ Bermuda ក្នុង​តំបន់​កា​រ៉ា​អ៊ី​ព​។​

​    ​លោក Tristan Loescher បាន​ផុស​រូបភាព​ជាច្រើន​សន្លឹក​ជាមួយនឹង​សត្វ​សមុទ្រ​ដ៏​ធំ​សម្បើម​នេះ មុនពេល​គាត់​ព្រលែង​វា​ចូលក្នុង​សមុទ្រ​វិញ​។​

​    ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sanctuary Marine Bermuda បាន​ផុស​រូបភាព​មួយ​នេះ​ដោយ​និយាយថា "​ព្យុះ​នី​កូ​ល​បាន​ទាញយក​បិសាច​សមុទ្រ​ទម្ងន់ ៦ គីឡូក្រាម​នេះ​មកលើ​គោក​។ ប៉ុន្ដែ​គាត់​ព្រលែង​វា​ចូលក្នុង​សមុទ្រ​វិញ​ហើយ​"​។​

​    ​លោក Leoscher បាន​ប្រាប់​ទៅ​វេ​ប​សាយ Inside Edition ថា "​មិនដែល​ឃើញ​ទេ​ក្នុង​មួយជីវិត​ខ្ញុំ ដែល​បានឃើញ​អ្វីមួយ​ធំ​បែបនេះ​។ ខ្ញុំ​គិតថា​នឹង​ឃើញ​សត្វ​ធំ​បែបនេះ​ម្ដងទៀត​នៅ​ថ្ងៃ​ណាមួយ​"​។​

​    ​ដោយឡែក​នៅក្នុង​ឯកសារ​ប្រវត្តិសាស្ត្រ​បង្កង​ធំជាងគេ​បំផុត​លើ​លោក​គឺមាន​ទម្ងន់ ២០ គីឡូ​ចាប់បាន​នៅ Nova Scotia ក្នុង​ឆ្នាំ ១៩៧៧ នេះ​បើ​យោងតាម​សៀវភៅ Guinness Book of World Records៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់