adverise with khmeread Ozil and iwobi

Alex Iwobi និយាយថា Mesut Ozil បានផ្តល់ដំបូន្មានដ៏មានអត្ថន័យដល់ខ្លួន

          កីឡាក​រ Mesut Ozil បាន​ណែនាំកីឡាករ Alex Iwobi កុំ​ឲ្យ​ខ្វល់​នឹង​ពាក្យ​រិះគន់​ ហើយ​ព្យាយាម​លេង​ដោយ​សេរី​នៅ​លើ​ទី​លាន​ប្រកួត។​ ខ្សែប្រយុទ្ធ Alex Iwobi សញ្ជាតិ​នីហ្សេរីយ៉ាដែល​បាន​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​ទី​១​របស់​ Arsenal កាល​ពី​រដូវកាល​មុន​នោះ កំពុង​តែ​ឡើង​ជើង​ខ្លាំង​នៅ​រដូវ​កាល​នេះ ហើយ​ Ozil ចាប់អារម្មណ៍​នឹង​ភាព​រីកចម្រើន​របស់​កីឡាករ​វ័យ​២០​ឆ្នាំ​រូបនេះ។

          អតីត​កីឡាក​រ​ Real Madrid រូបនេះ​បាន​ប្រៀបធៀប​ Iwobi ទៅ​នឹង​កីឡាករ Jay-Jay Okocha ហើយ​បាន​លើក​ទឹកចិត្ត​កីឡាករ​រូបនេះ​ឲ្យ​លេងប្រកប​ដោយ​ស្នា​មញញឹម​។

          Iwobi បាន​និយាយថា តាមធម្មតា​ Ozil ​មិនសូវ​ចូលចិត្តនិយាយច្រើន​។ ប៉ុន្តែគាត់បានផ្តល់ដំបូន្មាន​និង​ជួយណែនាំហើយបាន​ប្រាប់ខ្ញុំ​ថា ខ្ញុំ​នៅ​ក្មេង​ចាំ​បាច់ត្រូវ​លេង​តាម​សមត្ថភាព​របស់ខ្លួន​នៅ​លើ​ទីលាន​ប្រកួត​។ គាត់​បា្រប់​ខ្ញុំ​ឲ្យ​ញញឹម​ជានិច្ចនៅពេល​លេងបាល់​ហើយ​រីករាយនឹងការ​ប្រកួត​” ប្រាកដណាស់ ខ្ញុំ​ត្រូវតែ​ស្តាប់​ដំបូន្មានរបស់​គាត់៕

adverise with khmeread

មតិយោបល់