adverise with khmeread Neymar

Neymar នឹងបន្តកិច្ចសន្យាជាមួយ Barcelona ដល់ឆ្នាំ២០២១

          ក្លឹប Barcelona ​បាន​បញ្ជាក់​ថា កីឡាករ​ប្រេស៊ីល Neymar នឹង​ចុះកិច្ច​ព្រម​ព្រៀង​ថ្មី​នៅ​ថ្ងៃសុក្រ​សប្តាហ៍​នេះដើម្បីបន្ត​អនាគត​នៅ​ពហុកីឡាដ្ឋាន Nou Camp​ រហូតដល់ឆ្នាំ​២០២១។

          ការទទួលយកកិច្ចព្រមព្រៀងបន្តរបស់កីឡាកររូបនេះគឺដើម្បី​រម្ងាប់​ចំណាប់​អារម្ម​ណ៍​របស់​ក្លឹបមួយចំនួន​នៅ​ក្រប​ខណ្ឌ​ PL​។ កន្លងមកក្លឹប Man Utd ធ្លាប់​ត្រូវបានគេភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរកីឡាករឆ្នើមរូបនេះ។

          Neymar ​វ័យ២៤​ឆ្នាំ​​រក​បាន​៩០​គ្រាប់ក្នុងការ​បង្ហាញមុខ​១៤៩​លើក​សម្រាប់​ក្រុម​ Barcelona ចាប់តាំងពី​ផ្ទេរមកពី​ក្លឹប Santos កាល​ពី​ឆ្នាំ​២០១៣៕

adverise with khmeread

មតិយោបល់