adverise with khmeread Walcott

Theo Walcott: Arsenal ត្រៀមខ្លួនបានល្អដើម្បីប្រជែងយកតំណែងជើងឯក ក្រនខណ្ឌ PL

          កីឡាករ Theo Walcott បានអះអាងថា នៅ​រដូវ​កាល​នេះក្រុម​ Asenal បាន​ត្រៀម​ខ្លួន​យ៉ាង​ល្អ​ជា​ង​ពេល​ណាៗទាំងអស់​ ក្នុង​ការ​ប្រជែង​យក​តំណែង​ជើង​ឯកក្របខណ្ឌ PL។ កីឡាកររូបនេះជឿថា ការប្រកួត​នៅ​ PL ​មិនអាចទស្សទាយ​មុន​បាន​ទេ ប៉ុន្តែ​បាននិយាយថា Arsenal ​មាន​ក្រុម​ល្អ ហើយ​អាចនឹងលើក​ពាន​ជា​លើក​ដំបូង​បន្ទាប់ពីខកខានលើកពានតាំងពី​ឆ្នាំ​២០០៤មក។

          Walcott បានបន្ត​ថា “​ជាមួយ​នឹង​ក្រុម​ដែល​យើង​មាន​នេះ ប្រសិន​បើ​យើង​គ្មាន​កីឡាក​ររបួស​ ហើយ​ពួកគេបាន​ត្រឡប់​មក​ចូល​លេងវិញ នោះយើង​ពិតជា​មិន​ដឹងថា ក្រុម​ណាជាជើងឯកទេ។ ពិតជា​មិនអាចទស្សទា​យមុនបានទេ”។

Arsenal ស្ថិតនៅក្នុង​ក្រុម​កំពូល​បន្ទាប់ពី​ឈ្នះ​៦​ប្រកួត​ជា​ប់​គ្នា​ ដែល​ធ្វើ​ឲ្យ​ពួកគេ​ស្ថិតក្នុងចំណោម​ក្រុម​ខ្លាំង​ដូចជា​ Man City, Spurs ​និង​ក្រុម​ផ្សេងទៀត៕

adverise with khmeread

មតិយោបល់