adverise with khmeread Unnamed %283%29

ឃាត់​បុរស​២​នាក់​លួចទាក់​ឆ្កែហើយ មានលួចដំណាំប្រជាជននៅ​ស្រុក​កោះធំទៀត

    កណ្តាល ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ក្នុងករណី​អំពើ​លួច​ទាក់​ឆ្កែ នា​ថ្ងៃទី១៧ ​តុលា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១២​ និង​៤០នាទី​អា​ធ្រា​ត្រ​នៅ​ចំណុច ភូមិ​ព្រែក​ធន់ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេ​ត្ក​កណ្ដាល។​

    ប៉ូលិស​​និយាយថា ជនសង្ស័យ​០២​នាក់​១-​ឈ្មោះ ប៉ូ ផាត (​ហៅ​កញ្ចាស់​) ភេទ​ប្រុស អាយុ ៣៥​ ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ  ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ ​(​ឃាត់ខ្លួន​)​ និង​២-​ឈ្មោះ ដូ​យ ផៃ ​ភេទ​ប្រុស អាយុ ២២ ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ថ្មី ឃុំ ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​មិន​ពិតប្រាកដ ​(​ឃាត់ខ្លួន​)​។​

    វត្ថុតាង​ចាប់យក​រួមមាន ឧបករណ៍​សំរាប់​ប្រទាក់​០១​គ្រឿង, ​ធ្វើ​ពី​ដង​ឬ​ស្សី​ប្រវែង​២០០​ស​.​ម, ​ខ្សែ​គោ​ចង​ជាប់​បណ្តោយ​ដង​ឬ​ស្សី​ពី​គល់​ទៅ​ចុង​ប្រវែង​២០០​សម, ​ខ្សែ​ហ្វ្រាំង​កង់​ចង​ប្រទាក់​កង​ជា​រង្វង់​ប្រទាក់​ជាប់​នឹង​ខ្សែ​គោ រុំជា​មួយដង​ឫស្សី​ និង​ម៉ូតូ ០១​ គ្រឿង ម៉ាក​ហុងដា C125 ស៊េរី​ឆ្នាំ ២០០៨ ពណ៌​ខ្មៅ បិត​ស្កុ​ត​ពណ៌​ទឹកប្រាក់ ឡើង​តែម​ស៊េរី​២០១៤  ពាក់​ស្លាក​លេខ ភ្នំពេញ 1AV-0998។​

    ប៉ូលិស​បន្តថា  នៅ​ថ្ងៃទី​១៧ ​តុលា ​២០១៦ វេលា​ម៉ោង​១២ ​និង​៤០​នាទី​អា​ធ្រា​ត្រ កម្លាំង​ប៉ូលិស​ស្រុក​កោះធំ បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ដែល​ខ្លួន​គ្រប់គ្រង ក៏​ប្រទះឃើញ​មុខសញ្ញា​លួច​យ៉ាងសកម្ម ​០២ ​នាក់​ឈ្មោះ ប៉ូ ផាត (​ហៅ កញ្ចាស់​) និង ឈ្មោះ ដូ​យ ផៃ កំពុង​ជិះ​ម៉ូតូ​១​គ្រឿង ធ្វើ​សកម្មភាព​ប្រើ​ឧបករណ៍​ប្រទាក់​ឆ្កែ កំពុង​រៀប​ប្រទាក់​ឆ្កែ​នៅ​ចំណុចកើតហេតុ​ខាងលើ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាង​​លើ និង​វត្ថុតាង​បញ្ជូន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ដើ​ម្បី​សាកសួរ។​

    តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឈ្មោះ ប៉ូ ផាត​ និង ដូ​យ ផៃ បាន​សារភាពថា​៖ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដើ​រ​ទាក់​ឆ្កែ​តាមផ្លូវ ប្រាកដ​មែន ដោយ​ការ​ទាក់​នោះ​គឺ​ទាក់​ជាប្រចាំ ព្រមទាំង​បាន​លួច​ផលដំណាំ​របស់​អ្នកភូមិ​ឃុំ​ស្រុក​កោះធំ​ជាប្រចាំ មិន​ថា​ផលដំណាំ​តូច ធំ ឬ ខ្ចី ចាស់​នោះទេ​គឺ​លួច​ទាំងអស់។​

    បច្ចុប្បន្ន​ជន​ស​ង្ស័យ​ទាំង​២​នាក់​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕


 

adverise with khmeread

មតិយោបល់