adverise with khmeread Unnamed %285%29

កម្មករ​រោងចក្រ​ ៣ ​នាក់​ពួន​សម្ងំ​ប្រើប្រាស់​ថ្នាំញៀន​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ

    កណ្តាល ៖ កម្មករ​រោងចក្រ​ ៣ ​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នា​ថៃ្ង​ទី​១៧ ​តុលា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៤​ និង​៣០​នាទី​ល្ងាច​នៅ​ចំណុច​ផ្លូវលំ​បេតុង​ភូមិ​ថ្លើ​ក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ ០៣​ នាក់​(​ឃាត់ខ្លួន​) ១-​ឈ្មោះ​ ពៅ សំអាង ភេទ​ប្រុស ​អាយុ ​៣៨ ​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ​កម្មករ​រោងចក្រ​នៅ​ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ​, ២-​ឈ្មោះ ​ញឹម ថា​ន ភេទ​ប្រុស អាយុ ​៣១ ​ឆ្នាំ​ជនជាតិ​ខែ្មរ មុខរបរ​កម្មករ​រោងចក្រ​ស្នាក់នៅ​ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ និង​៣-​ឈ្មោះ ​សៀក ស៊ី​ណា ភេទ​ប្រុស អាយុ​ ២៤ ​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ​កម្មករ​រោងចក្រ​នៅ​ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    វត្ថុតាង​ចាប់យក​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ ០៣ ​កញ្ចប់​តូច​ទូរស័ព្ទដៃ​ ០៥ ​គ្រឿង​ក្នុងនោះ​ម៉ាក​សាំ​សុង​ ២​ គ្រឿង, ម៉ាក​ហៃ​យ៉ា ​១ ​គ្រឿង, ម៉ាក​អាយ​ហ្វូ​ន​១​គ្រឿង​, ​ម៉ូតូ​០២​គ្រឿង ម៉ាក​សង់​ពាក់​ស្លាកលេខ ​ភ្នំពេញ​ ​1CP-7016 លេខ​តួ និង​លេខ​ម៉ា​ស៊ីន 9182663 និង​ម៉ាកវីវ៉ា​ពណ៌​ខ្មៅ ពាក់​ស្លាកលេខ ​ភ្នំពេញ​ 1AB-8548 លេខ​តួ ​និង​លេខ​ម៉ាស៊ីន ​353897។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​កម្លាំង​សមត្ថកិច្ច ទទួល​ព័ត៌មាន​ថា​មានមុខ​សញ្ញា​ប្រើប្រាស់​ថ្នាំញៀន​ហើយ​កម្លាំង​បាន​ចុះ​ត្រួតពិនិត្យ​រកឃើញ​ថ្នាំញៀន​ ៣ ​កញ្ចប់​តូច និង​ឧបករណ៍ប្រើប្រាស់​ដាក់​ក្នុង​ថង់​ខ្មៅ​ក្បែ​នោះ។​

    ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​បញ្ជូន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​អង្គស្នួល​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

adverise with khmeread

មតិយោបល់