adverise with khmeread Unnamed %281%29

ឃាត់​បុរស​ម្នាក់​ជាមួយ​ថ្នាំញៀន​ ១០ ​កញ្ចប់​នៅ​កៀនស្វាយ

    កណ្តាល ៖ កម្លាំង​សមត្ថកិច្ច​ចុះ​ល្បាត​តាម​ភូមិសាស្ត្រ​ស្រាប់តែ​ប្រទះ​មុខសញ្ញា​សង្ស័យ​ឃាត់ខ្លួន​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​ចំនួន​ ០៧ ​កញ្ចប់ និង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យម្នាក់ រីឯ​បក្ខពួក​ម្នាក់ទៀត​គេចខ្លួនបាត់​កាលពី​ថ្ងៃទី​១៨ ​តុលា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង ១​អា​ធ្រា​ត្រ​ចំណុច​ភូមិ​កោះ​បៀ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​២​នាក់​ ទី១.​ឈ្មោះ​ នៅ សារ៉ាត់ ភេទ​ប្រុស អាយុ ​២៦ ​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ជ្រោយ​តា​ប៉ា ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​ (​ឃាត់ខ្លួន​)​ និង​២.​ឈ្មោះ ​ប៉ែន ប៊ុនធឿន​(​ហៅ​តឿ​) ភេទ​ប្រុស អាយុ ​១៧ ​ឆ្នាំ (​ខ្មែរ​) ​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​(​គេចខ្លួន​)​។​

    វត្ថុតាង​ចាប់យក ១.​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​ម៉ា​ទឹក​ក​ចំនួន​ ១០ ​កញ្ចប់​ (០៧​កញ្ជប់​តូច និង ០៣​កញ្ជប់​មធ្យម​), ២.​ទូរ​ស័ព្ទ​ដៃ​ម៉ាក ​NOKIA ចុច​ពិល​ពណ៌​ស​មួយគ្រឿង និង​៣.​ទូរ​ស័ព្ទ​ដៃ​ម៉ាក ​Anycall​ មួយគ្រឿង​ពណ៌​ខ្មៅ​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃ ខែ ឆ្នាំ​វេលា​ម៉ោង​ដូចខាងលើ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​គគី​រ​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ឃុំ​គគីរ បាន​ចុះ​ល្បាត​តាម​ភូមិសាស្ត្រ​ក្នុង​ឃុំ​គគីរ។​​ ​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​ឃើញ​ជន​ស​ង្ស័យ​ទាំងពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ុយ​ស៊ុយ​គី​និ​ច​ដោយ​ឈ្មោះ ​ប៉ែន ប៊ុនធឿន ហៅ​តឿ ជា​អ្នក​ឌុប  ដោយមាន​ការសង្ស័យ​ក​ម្លាំ​ង​ប៉ុស្តិ៍​រដ្ឋបាល​គគីរ​បាន​ហៅ​ឱ្យ​ឈប់​ដើម្បី​សួរនាំ។​

    ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ​ ប៉ែន ប៊ុនធឿន ហៅ​តឿ ​ភេទ​ប្រុស បានបើក​ម៉ូតូ​ត្រឡប់ក្រោយ​រត់គេចខ្លួន។ ​ចំណែកឯ​ជនសង្ស័យ​ឈ្មោះ ​នៅ  សារ៉ាត់ ភេទ​ប្រុស បាន​លោត​ចុះ​ពីលើ​ម៉ូតូ​។ ​ឃើញ​ដូចនេះ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​គគីរ បាន​ចាប់​ឃាត់ខ្លួន​ជន​ស​ង្ស័យ​ឈ្មោះ​ នៅ សារ៉ាត់ ភេទ​ប្រុស ដើម្បី​ធ្វើការ​ឆែកឆេរ រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ស​ង្ស​យ័​ជា​សារធាតុ​ញៀន​ម៉ា​ទឹកកក​នៅ​និង​ខ្លួន រួច​ក៏​ឃាត់ខ្លួន​យកមក​ប៉ុស្តិ៍​ដើម្បី​សួរនាំ និង​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កៀនស្វាយ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់