adverise with khmeread 14696949 1089199737861607 734763465 n

ឃាត់ខ្លួនជនជាតិបរទេស ៤ នាក់ជាមួយថ្នាំញៀន​ចំនួន ​៣៧ កញ្ចប់នៅចាក់អង្រែ​ក្រោម​

    ​ភ្នំពេញ​ ៖ ​កម្លាំង​ន​អធិការ​ខណ្ឌមានជ័យ​ដោយ​ដឹកនាំ​កម្លាំង​ដោយ លោក ម៉េង វិមាន​ដា​រ៉ា អធិការរងរ​ខណ្ឌមានជ័យ ឱ្យ​សហការ​ជាមួយ កម្លាំង​ប៉ុស្ដិ៍​ចាក់អង្រែ​ក្រោម នឹងមាន​ការចូលរួម​ពី កម្លាំង​សាលាសង្កាត់​ចាក់អង្រែ​ក្រោម ដោយ​មានការ​បញ្ជរ​ពី​លោក តេង ស៊ី​ណូ អធិការ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បានចុះ​ត្រួតពិនិត្យ​រដ្ឋបាល​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ក្រុមទី​៣៥ ភូមិទួល​រកា សង្កាត់ចាក់អង្រែ​ក្រោម ខ​ណ្ឌមា​ន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៦ វេលា ម៉ោង​១៤​ និង ៤៥​នាទី បានឃាត់ខ្លួនជនសង្ស័យ ៤ នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។

    ប៉ូលិសនិយាយថា ក្នុង​កិច្ចប្រតិបត្តិការ​នោះ​កម្លាំង​បាន​ឃាត់​នូវ​ខ្លួន​ជនសង្ស័យ ចំនួន ៤​ នាក់ ពីបទ​ជួញដូរ​,​ សម្រួល​ទីតាំង និង ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែលមាន​ឈ្មោះ​ទី១-​ឈ្មោះ​ ដាវ ធី​ទៀ​កឡាង ភេទស្រី ជនជាតិយួន អាយុ ៥០ ឆ្នាំ មុខរបរ កម្មករ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ក្រុមទី​៣៥ ភូមិ ទួល​រកា សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​), ២-​ឈ្មោះ ចាន់ សុខ​តាំង ភេទ ប្រុស ជនជាតិយួន អាយុ ៤១ ឆ្នាំ មុខរបរ លក់​ផ្កាជ័រ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ក្រុមទី​៣៥ ភូមិ ទួល​រកា សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ  (​ឃាត់ខ្លួន​), ៣-​ឈ្មោះ ​គឹម ចន្ថា ហៅ ប៊ិ​ត ភេទ ស្រី ជនជាតិយួន អាយុ ៤៥ ឆ្នាំ មុខរបរ ធ្វើ​ក្រចក ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ ដើម​ចាន់ សង្កាត់ ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ  រាជធានី​ភ្នំពេញ  (​ឃាត់ខ្លួន​), ៤-​ឈ្មោះ សុខ ខា ហៅ ហាយ ភេទ ប្រុស ជនជាតិយួន អាយុ ១៨ ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ ទួល​រកា សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ  (​ឃាត់ខ្លួន​)។ 

    ​វត្ថុតាង​ដែលចាប់យករួមមាន ៖ ក្រាម​ព​ណ៌ស​ថ្លា​សរុប​ចំនួន ៣៧ កញ្ចប់​ (​កញ្ចប់​ធំ​០២,​កញ្ចប់​តូច ៣៥), សំបក​ថង់​ប្លា​ស្ទិ​ច​មួយចំនួន, កូន​កន្ត្រៃ​០១,​ ទូរស័ព្ទដៃ​ (​ចាស់​) ​ចំនួន ០៤​ គ្រឿង និង ឧបករណ៍ សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន។ 

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ៤ នាក់ រួម​ជាមួយនិង​វត្ថុតាង​ត្រូវបាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់ទោស​តាម​និតិ​វិធី​ច្បាប់៕

adverise with khmeread

មតិយោបល់