adverise with khmeread %e1%9e%a1%e1%9e%b7%e1%9e%85%e1%9e%9f%e1%9f%8a%e1%9e%b8%e1%9e%9f%e1%9e%94%e1%9e%be%e1%9e%80%e1%9e%9b%e1%9e%bf%e1%9e%93%e1%9e%94%e1%9e%89%e1%9f%92%e1%9e%85%e1%9f%92%e1%9e%9a%e1%9e%b6%e1%9e%9f%e1%9e%91%e1%9e%b7%e1%9e%9f%e1%9e%94%e1%9e%bb%e1%9e%80%e1%9e%9a%e1%9f%87%e1%9e%98%e1%9f%89%e1%9e%bc%e1%9e%8f%e1%9e%bc%e1%9f%a2%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bf%e1%9e%84%e1%9e%9f%e1%9f%92%e1%9e%9b%e1%9e%b6%e1%9e%94%e1%9f%8b%e1%9e%98%e1%9f%92%e1%9e%93%e1%9e%b6%e1%9e%80%e1%9f%8b%e1%9e%9a%e1%9e%94%e1%9e%bd%e1%9e%9f%e1%9e%98%e1%9f%92%e1%9e%93%e1%9e%b6%e1%9e%80%e1%9f%8b1

ឡិចស៊ីសបើកលឿនបញ្ច្រាសទិសបុករះម៉ូតូ២គ្រឿងស្លាប់ម្នាក់របួសម្នាក់

     ភ្នំពេញ ៖ យុវជន​ម្នា​ក់បាន​ស្លាប់ និង​នារី​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ធ្ងរ​ត្រូវបាន​រថយន្ត​សាមុយ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ដោយសារតែ​រថយន្ត​ឡិច​ស៊ី​ស​RX300​បើក​លឿន​បញ្ច្រាស ទិសដៅ​ចរាចរណ៍​បាន​បុក​រះ​ម៉ូតូ​២​គ្រឿង​ពេញទំហឹង ។​
    គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខក្រសួង​ការពារជាតិ តាម​បណ្តោយ​ផ្លូវ​សហ​ព័​ន្ឋ​រុស្ស៊ី​ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​
    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​យុវជន​ម្នាក់ ជិះ​ម៉ូតូ​វីវ៉ា ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ និង​នារី​ម្នាក់ទៀត​ជិះ​ម៉ូតូ​ឡែ​ត​ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ 1CI-5017 ជិះ​តាម​បណ្តោយ​ផ្លូវ​សហ​ព័​ន្ឋ​រុស្ស៊ី​ទិសដៅ​ពី​កើ​តទៅ​លិច ។​
    ពេលមកដល់​ចំណុចកើតហេតុ​មាន​រថយន្ត​ឡិច​ស៊ី​ស RX300 ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​បញ្ច្រាសទិស​គ្នា និង​បញ្ច្រាស​ទិសដៅ​ចរាចរណ៍ បុក​រះ​ម៉ូតូ​ទាំង​២​គ្រឿង​ពេញទំហឹង ប៉ើង​ប្រមាណ​៣០​ម៉ែត្រ បណ្តាល​ឱ្យ​យុវជន​ជិះ​ម៉ូតូ​វីវ៉ា​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។ ចំណែក​នារី​ជិះ​ម៉ូតូ​ឡែ​ត​របួសធ្ងន់ ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ រីឯ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​គេច​បាត់​តែម្តង ។​ភ្លាមៗ​នោះ​កេ​នៅ​មិនទាន់​ស្គាល់​ជនរងគ្រោះ​នៅឡើយ​។​
   ក្រោយមក​សមត្ថកិច្ច​ជំនាញ​បានមក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ដែល​រង​ការខូចខាត​ទាំង​២​គ្រឿង ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ។​រីឯ​សព​ជនរងគ្រោះ​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ មក​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

adverise with khmeread

មតិយោបល់