adverise with khmeread Ockel sirius a mini pc

កូន​កុំព្យូទ័រ Sirius A តូច​ខ្លឹម​! ឃើញ​គ្រឿង​របស់​វា​ហើយ នរណា​ក៏​ចង់បាន​

    ​ក្រុមហ៊ុន Ockel Computers បាន​បង្កើត​កុំព្យូទ័រ​ខ្នាតតូច​ថ្មី​មួយ ដោយ​វា​ប្លែក​ពី​ឧបករណ៍​ដទៃទៀត​។ វា​មាន Touchscreen ដែល​អាច​ប្រើ​ជា​កុំព្យូទ័រ Touch និង​ត​ភ្ជាប់​ក្ដារ​ចុច និង Mouse ប្រើប្រាស់​បាន​។ កុំព្យូទ័រ Sirius A នេះ​បច្ចុប្បន្ន​ក្លាយជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​វេ​ប​សាយ Indigogo​។​

​    ​កុំព្យូទ័រ​នេះ​មាន​លក្ខណៈពិសេស​ត្រង់​តូច​តែ​ខ្លឹម ដោយ​វា​ប្រើ​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 មាន CPU និង Memory ល្អ ហើយ​អាច​ភ្ជាប់​ឧបករណ៍​ដូចជា Mouse, Keyboard, USB Drive និង​ភ្ជាប់​ទៅ Monitor ជាដើម ហើយ​លើសពីនេះ​វា​មាន TouchScreen ទៀតផង​។​

​    ​ហើយ​កុំព្យូទ័រ​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាកា​រវេ​ប​សាយ Indigogo ដោយ​រៃ​អង្គារ​ប្រាក់​បាន ២៥០.៥០២ ដុល្លារ​ពី​អ្នកគាំទ្រ​លើសពី​ការរំពឹងទុក ដោយ​គោលបំណង​រៃ​អង្គារ​ប្រាក់​ដំបូង​គឺ​ត្រឹមតែ ១ ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​។​

​    ​លក្ខណៈសម្បត្តិ​របស់​កុំព្យូទ័រ Sirius A គឺ​៖
​    ​- ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 Home 64-bit​។​
​    ​- ប្រើ​នូវ CPU ប្រភេទ Intel Atom x7-Z8750 Quad core processor (1.6GHz ឡើងដល់ 2.56GHz)​។​
​    ​- ប្រើប្រាស់ RAM ទំហំ 4 GB LPDDR3-1600​។​
​    ​- មាន​ទំហំ​អេក្រង់ ៦ អ៊ី​ញ និង​ក្រាហ្វិក Full HD (1920*1080px) ប្រើ​នូវ​ក្រាហ្វិក Intel HD Graphics 4k និង​ស្គាល់ UHD ។​
​    ​- មាន​កន្លែង​ផ្ទុក​ទិន្នន័យ ៦៤ ជី​ហ្គា​បៃ​។​
​    ​- មាន USB 3.0 ពីរ​កន្លែង USB, ប្រភេទ Type-C មួយកន្លែង​, មាន​រន្ធ HDMI, មាន​កន្លែង​ដោយ​ខ្សែ​អ៊ី​ន​ធឺ​ណេ​ត​, មាន Wi-Fi, មាន​រន្ធ​ដោត​កាស និង​រន្ធ​សាក​ថ្ម​។​
​    ​- ថ្ម​មាន​ទំហំ 3000 mAh អាច​លេង​វីដេអូ​បាន​ដល់ ៤ ម៉ោង​។​
​    ​- មាន Microphone, Speaker និង​កាមេរ៉ា​ខាងមុខ​។​
​    ​- ពណ៌​មាន​បី​ជម្រើស ពណ៌​ប្រាក់​ព្រះ​ចន្ទ​, ប្រផេះ​អាចម៍ផ្កាយ និង​ពណ៌​មាស​ភព​ព្រះ​សុក្រ​។​
​    ​- តម្លៃ​របស់​វា​ត្រូវបាន​គេ​រំពឹងទុក​ថា ៦៩៩ ដុល្លារ ហើយ​មិន​នាំ​ចេញលក់​ក្រៅប្រទេស​ទេ រហូតដល់​ខែឧសភា ឆ្នាំ ២០១៧៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់