A hua

មិនគួរឱ្យជឿ! ក្មេងស្រីជំទង់ម្នាក់ដែលគេចាប់ពង្រត់តាំងពី១៧ឆ្នាំមុនត្រូវបានសង្គ្រោះ

          រយៈ​ពេល​១៧​ឆ្នាំ​ក្រោយពេលដែលក្មេងស្រីជំទង់​ម្នាក់​ដែល​ត្រូវ​បាន​ចាប់​ពង្រត់​និង​បង្ខំឲ្យ​រៀប​ការ​ជា​មួយ​នឹង​បុរស​ម្នាក់​ដែល​មាន​វ័យ​ច្រើន​ជាងនាងពី​រ​ដងនោះ​ត្រូវ​បានគេ​ជួយ​សង្គ្រោះ ​នៅ​ពេល​លិខិត​សុំជំនួយ​បាន​ទៅ​ដល់ដៃក្រុម​គ្រួសារ​របស់​នាង។

          ស្ត្រី​ដែល​គេប្រាប់ឈ្មោះថា “A Hua” បាន​បាត់ខ្លួន​ភ្លាមៗ​កាលពី​ឆ្នាំ​១៩៩៩​ នៅពេល​នាង​ទើបតែមាន​អាយុ​១៥​ឆ្នាំ​។ នៅពេល​នោះ គ្មាន​ភស្តុតាង​ណាមួយ​បង្ហាញថា នាងត្រូវ​បាន​គេចាប់​ពង្រត់​ទេ ហើយ​ក្រុមគ្រួសាររបស់នាង​ជឿថា នាង ប្រហែល​ជារត់ចេញពី​ផ្ទះ។

          នៅពេល​នេះនាងមាន​វ័យ៣២​ឆ្នាំ ហើយស្ត្រីដែលមាន​ដើម​កំណើត​នៅ​ទីក្រុង Jinjiang នៃខេត្ត​ Fujian ប្រទេសចិនរូបនេះ​ ទីបំផុត​បានត្រឡប់មក​ជួបជុំ​ជាមួយសាច់ញាតិឡើង​វិញ បន្ទាប់​ពីសំបុត្រ​ដែលនាងសរសេរ​កាលពី៥​ឆ្នាំមុន​បាន​ដល់​ដៃ​ក្រុម​គ្រួសារ​របស់​នាង។​.

          រឿងនេះកើត​ឡើង​តែប៉ុន្មានសប្តាហ៍ បន្ទាប់ពី​ក្មេង​ស្រីអាយុ​១២​ឆ្នាំ​មាន​ផ្ទៃពោះ​ម្នាក់មក​ពីភាគខាងកើត​ប្រទេសចិន​ត្រូវ​បាន​បញ្ជូន​ទៅមន្ទីរពេទ្យ​ដោយ​បុរស​វ័យ៤០​ឆ្នាំ​ដែល​អះអាងថា ជា​ប្តីរបស់នាង។

          A Hua បាន​និយាយថា នាង​បានរាប់អាន​ជាមួយ​ក្មេងប្រុសម្នាក់​​រស់នៅ​ក្បែរ​ខាងដែល​សាច់ញាតិរបស់គេគឺជា​កម្មក​រសំណង់មួយ​ក្រុម​មក​ពីភាគនិរតី​នៃខេត្ត Guizhou ប្រទេសចិន​ ហើយកំពុង​មក​ស្វែង​រក​ការ​ងារធ្វើ​។

          ថ្ងៃដែលនាងត្រូវ​បាន​ចាប់ពង្រត់​នោះ A Hua ត្រូវ​បាន​អញ្ជើញ​ដោយ​ក្រុម​កម្មករទាំងនេះ ទៅ​ខេត្ត Guizhou ជាមួយពួកគេ​ ក្រោយ​ពី​បានបញ្ចប់ការ​ងារ ដោយ​សារតែទុក​ចិត្ត​ នាងក៏យល់ព្រមទៅជាមួយពួកគេ។

          ប៉ុន្តែ​នាងត្រូវ​នាំ​ទៅ​ភូមិ Huangkan នៅ​ទីក្រុង Renhuai ខេត្ត​​Guizhou ទី ដែល​នាង​ត្រូវ​បាន​គេបង្ខំឲ្យ​រៀប​ការ​ជាមួយបុរស​វ័យ​៣០​ឆ្នាំម្នាក់​ឈ្មោះ Huang ដែល​ប្រពន្ធទើបនឹងស្លាប់ចោល​ថ្មីៗ​នេះ។

          A Hua មាន​កូនប្រុស​ពីរនាក់ជាមួយ​លោក Huang ហើយ​មិន​អាច​ចាក​ចេញ​ពី​ក្រុមគ្រួសារ​ឬទាក់ទង​ជាមួយ​ក្រុម​គ្រួសាររបស់នាង​បានទេ។ នាងធ្លាប់​ព្យាយាម​គេច​ខ្លួន​ប៉ុន្តែ​ត្រូវ​បាន​ចាប់ទៅវិញ ហើយ​ត្រូវ​គេវាយ​ធ្វើ​បាប។

          A Hua បាន​សរសេរសំបុត្រ​ ហើយ​ពឹងពាក់ឲ្យ​អ្នក​ជិត​ខាង​ជួយ​ផ្ញើ​សំបុត្រ​នេះទៅ​ក្រុមគ្រសាររបស់នាង ប៉ុន្តែ​អ្នក​ជិត​ខាងរូប​នេះគិតថា ខ្លួន​ច្រៀតជ្រែក​រឿង​គ្រួសារ​របស់គេ​ និងមិនបាន​ផ្ញើសំបុត្រ​នេះចេញ​ទេ បើទោះបីជា​បាន​ឃើញ​ស្ថាន​ភាពលំបាក​ររបស់នាង​ក៏ដោយ​។

          ស្ត្រីជិតខាងរូបនេះបាន​រក្សាទុក​សំបុត្រ​អស់រយៈ​ពេល​៥​ឆ្នាំ​ ទើបតែថ្មីៗ​នេះ​នាង​មាន​អារម្មណ៍​ថា នាង​មិនអាចអធ្យាស្រ័យ​ឲ្យ​ខ្លួន​ឯងទេ ប្រសិនបើ​មិន​បាន​និយាយ​រឿងនេះចេញ។

          ស្ត្រីរូបនេះបាន​ផ្ញើសំបុត្រ​នេះនិងភ្ជាប់ជាមួយសំបុត្រ​ផ្ទាល់ខ្លួន​របស់នាង​ផងដែរ ដោយ​រៀបរាប់ពីដំណើររឿងកាលពី៥ឆ្នាំមុន​និង​សូមអភ័យ​ទោស​ដែល​ខក​ខាន​មិនបាន​ផ្ញើសំបុត្រ​នេះក្នុងរយៈ​ពេល​ដ៏យូរ។ បន្ទាប់ពី​បានទទួល​សំបុត្រ​នេះ​ហើយ ក្រុម​គ្រួសារ​របស់ A Hua បាន​ទាក់ទងទៅ​ប៉ូលិស​ភា្លមៗ​ ​ទីបំផុត A Hua ត្រូវ​បាន​រំដោះ​និង​បានជួប​ជុំសាច់ញាតិ​របស់នាងវិញ៕

អ្នកនឹងចូលចិត្ត

មតិយោបល់