adverise with khmeread Unnamed %284%29

ជីវិតថ្លៃណាស់! យុវជនម្នាក់ត្រូវរថយន្តក្រឡុកស៊ីម៉ង់ត៍បុកអូស ១០ ម៉ែត្រក្រោមកង់ រងត្រឹមរបួសស្រាល (​មាន​វីដេអូ​)

    ភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​ចេញពីផ្ទះ​​ឆ្ល​ង​ផ្លូវ ​វ៉ា​រថយន្ត​មួយ​ផុត​ តែមក​ចូល​រថយន្ត​ក្រឡុក​ស៊ី​​ម៉ង់ត៍កិន​ខ្ទិច​ម៉ូតូ​សំណាង​មនុស្ស​របួសស្រាល​ដែលហេតុការណ៍ នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃទី១៨ ​ខែតុលា ឆ្នាំ២០១៦​ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​មុនី​រ៉េត​ទល់មុខ​ផ្សារ​ស្ទឹងមានជ័យ​ចាស់ ក្នុងសង្កាត់​ស្ទឹងមានជ័យ ខ​ណ្ឌមានជ័យ។​

    ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​យុ​ជន​ម្នា​ក់បាន​ជិះ​ម៉ូតូ​ម៉ាក ​(let's) ​ពណ៌ស មាន​ស្លាក​លេខ​ភ្នំពេញ ​1CN-6151​ បានចេញពី​ផ្លូវ​រោងចក្រ​ដោយបាន​បត់​ទៅ​ផ្សា​រហើយ​បាន​វ៉ា​ជាមួយ​រថយន្ត​តូច​មួយគ្រឿង​ដែល​បាន​បើក​នៅក្បែរ​ជាមួយ​រថយន្ត​ក្រឡុក​ស៊ី​ម៉ង់ត៍​វ៉ា​ផុត​ហើយ។​

    បន្ទាប់មក​វ៉ា​រថយន្ត​ធំ​នោះ​ទៀត​តែ​មិន​ផុត​ហើយ​រថយន្ត​ចាប់​ហ្វាំ​ង​មិនទាន់បាន​បុក​អូស​ប្រហែលជា​១០​ម៉ែត្រ ទើបបាន​ឈប់​ហើយដោយបានឃើញ​មាន​ជនរងគ្រោះ​បាន​វា​ចេញពី​ក្រោម​រថយន្ត​ដោយ​គ្រាន់តែ​របួសស្រាល​។​ ចំណែក​ម៉ូតូ​ខូចខាត​ទាំងស្រុង រថយន្ត​ដែល​បង្ក​មាន​ស្លាក​លេខ​ភ្នំពេញ ​5A -1429​ នេះ​សំណាង​ហើយ​រួចផុតជីវិត​។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា យុវជន​ដែល​បើក​ម៉ូតូ​ឆ្លងផ្លូវ​មានឈ្មោះ សយ គឹម​សាន្ត ភេទ​ប្រុស ​អាយុ ​១៧ ​ឆ្នាំ ស្នាក់នៅ​ខាងក្រោយសាលា​ស្ទឹងមានជ័យ​មុខរបរ​សិស្ស​។​

    ​ចំណែក​តៃកុង​រថយន្ត​ដែល​បង្ក​ឈ្មោះ ហង្ស ថា​ ភេទ​ប្រុស ​អាយុ ​៣៦ ​ឆ្នាំ ស្នាក់នៅ​ក្រុមហ៊ុន​ហ្គោល​ដេ​ន​ខន​ធឺ​ណិ​ន​នៅ​ទំនប់​កប់​ស្រូវ​។​

    រថយន្ត​និង​ម៉ូតូ​ត្រូ​វបាន​ចរាចរណ៍​ក្រុងភ្នំពេញ​ចុះមក​វាស់វែង​យកទៅ​រក្សារ​ទុក​នៅ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ ដើម្បីឱ្យ​ម្ចាស់​ក្រុមហ៊ុនចូលមក​ដោះស្រាយ៕​

 

adverise with khmeread

មតិយោបល់