adverise with khmeread 1

ប៉ូលិស​ស្រុក​ព្រែក​ប្រសព្វ​ចាប់​សត្វ​ក្របី​៨​ក្បាល​សង្ស័យ​ពាក់ព័ន្ធ​បទល្មើស

    ក្រចេះ ៖ កម្លាំង​ប៉ូលិស​ស្រុក​ព្រែក​ប្រសព្វ​បាន​ស្ទាក់​ឃាត់រ​ថយ​ន្ថ​ដឹក​ក្របី ​១ ​គ្រឿង​នៅ​ចំណុច​ក្បាលស្ពាន​បឹង​រៃ ឃុំ​ឫស្សីកែវ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​ កាលពី​វេលា​ម៉ោង ១ ​កន្លះ​យប់​រំលង​អា​ធ្រា​ត្រ​នៅ​ថ្ងៃទី​១៨ ​ខែតុលា ​ឆ្នាំ​២០១៦​នេះ ដកហូត​បាន​សត្វ​ក្របី ​៨ ​ក្បាល​។​

    ប៉ូលិស​និយាយថា នៅពេល​ប៉ូលិស​កំពុង​ឃាត់ ស្រាប់តែ​អ្នកបើកបរ​រថយន្ត​បាន​លោត​រត់​គេចខ្លួនបាត់ ហើយ​បាន​បន្សល់ទុក​រថយន្ត ​០១ ​គ្រឿង​ពណ៌​ខៀវ​ចំណុះ​ ២ ​តោន​កន្លះ​ និង​ក្របី​ចំនួន ​៨ ​ក្បាល​។​

    បច្ចុប្បន្ន​វត្ថុតាង​រក្សា​ទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ព្រែក​ប្រសព្វ​ស្រាវជ្រាវ​បន្ត ព្រោះ​សមត្ថកិច្ច​ពុំទាន់​ដឹងថា​ក្របី​នេះ​ពាក់ព័ន្ធ​ករណី​ចោរកម្ម​ឬ​យ៉ាងណា​នោះទេ៕

adverise with khmeread

មតិយោបល់