adverise with khmeread 14724194 1149653588454848 1955079027 o

​កម្មករ​ស្លដែក​ម្នាក់​ចង ក​ សម្លាប់​ខ្លួន​ក្នុង​រោងចក្រ​

    ភ្នំពេញ ៖ បុរស​ម្នាក់​បានធ្វើ​អត្តឃាត​ដោយ​ចងក​ស្លាប់ ហើយ​បង្ក​ការភ្ញាក់ផ្អើល​នៅ​ម៉ោង​០៥ ​និង​៣០​នាទី​ព្រឹក​ថ្ងៃទី១៨ ​តុលា​ ឆ្នាំ​២០១៦​នេះ  នៅក្នុង​បន្ទប់​កម្មករ​ស្នាក់នៅរ​បស់​រោងចក្រ​ស្លដែក​ទីតាំង​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ឫស្សី​ទី ១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

    ប៉ូលិស​និយាយថា សាកសព​ឈ្មោះ​ សោម ណា​ង ភេទ​ប្រុស​ អាយុ ៣១ ឆ្នាំ មុខរបរ ពី​មុខជា​កម្មករ​ស្លដែក​ (​រោងចក្រ​ត្រូវ​រំសាយ​) ទីលំនៅ​ផ្ទះ​លេខ​១៣១ ផ្លូវលំ ភូមិព្រែក​ក្រ​ប៉ៅ ឃុំព្រែក​ក្រ​ប៉ៅ ស្រុកពាម​ជ័រ ខេត្តព្រៃវែង​។​

    ប៉ូលិស​បន្តថា រោងចក្រ​ស្លដែក​នេះ​ត្រូវបាន​ផ្អាក​​មួយរយៈពេល ទុក​តែ​កម្មករ​ ២ ​ទៅ​ ៣ ​នាក់ និង​បុគ្គលិក ហើយ​ជនរងគ្រោះ​ធ្លាប់​ធ្វើការ​នៅ​ទីនោះ ក៏ត្រូវបាន​បញ្ឈប់​ដែរ។​

    ​លុះ​នៅ​ថ្ងៃទី១៧ តុលា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៦​ល្ងាច​ជនរងគ្រោះ​បាន​ចូល​លេង​ និង​សម្រាក ​ស្រវឹង​ឡូឡា ហើយ​កម្មករ​ម្នាក់​ដែល​ដេក​នៅ​ទីនោះ​ឈ្មោះ ថុ​ន ហៀន ​ដែល​ដេក​មិនលក់ក៏​រត់​ចេញទៅ​ដេក​ខាងក្រៅ​។​

    បន្ទាប់​មកដល់​ម៉ោង​កើតហេតុ​ខាងលើ ដើរមក​យក​ខោអាវ​ស្រាប់​ឃើញ​សព​ក​ចង​ក្រ​ម៉ា​ជាប់​នឹង​ជើង​គ្រែ​ដែក​ជាន់​ទី​២ (​គ្រែ​២​ជាន់​) ជើង​ទាំងពីរ​នៅលើ​ឥដ្ឋ ដៃ​ទាំងពីរ​ក្តាប់​តែម្តង។ ក្រោយពី​ទទួលបាន​ព័ត៌មាន ​ប៉ូលិស​ជំនាញ​បាន​ចុះ​ធ្វើ​កោសល្យ​ពិច្ឆ័យ​រួច​បញ្ជាក់ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​ចងក​មែន រួច​ប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ។ ​យ៉ាងណាក៏ដោយ​ប៉ូលិស​នៅ​មិនទាន់​ដឹង​មូលហេតុ​ដដែល៕

adverise with khmeread

មតិយោបល់