adverise with khmeread Vi9rnnte

ខណៈ​នេះ​ទីក្រុង​ហូជីមិញ​កំពុង​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​

    ​ការរួមបញ្ចូល​គ្នា​រវាង​ភ្លៀង​ធ្លាក់​ខ្លាំង​សម្បើម និង​ជំនោរ​ទឹក​ខ្ពស់​បាន​បង្ក​ឱ្យ​ជន់​លិច​តំបន់​ជាច្រើន​នៅ​ទីក្រុង​ហូជីមិញ​កាលពី​ល្ងាច​ចន្ទ​ម្សិលមិញ​។​

​    ​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត ៦៥ មិល្លីម៉ែត្រ​នៅ​ភាគខាងត្បូង​ទីក្រុង​ចំពេល​ដែល​ជំនោរ​ទឹក កម្ពស់ ១,៦៨ ម៉ែត្រ​នៅ​រង្វង់​ម៉ោង ៦ ល្ងាច បាន​បណ្ដាលឱ្យ​លិច​ផ្លូវ ២៩ ខ្សែ​ក្នុង​ទីក្រុង​។ 

​    ​ទឹកជំនន់​នៅ​សង្កាត់​ប៊ិ​ញ​ថា​ញ់ បាន​បង្ក​ឱ្យ​យាន្ត​ធ្វើដំណើរ​ជាប់គាំង និង​លិច​ផ្ទះ​ប្រជាជន​ជាច្រើន បង្ខំ​ឱ្យ​ប្រជាជន​រស់នៅ​ទីនោះ​ជះ​ទឹក​ចេញពីផ្ទះ​របស់​ពួកគេ​។​

​    ​នៅ​រង្វង់​ម៉ោង ៧ កន្លះ​ល្ងាច ហាង​ជាច្រើន​បាន​បង្ខំ​បិទ​ទាំងយប់​ដោយសារ​ទឹកជំនន់​នេះ​។ ហើយ​ទឹកជំនន់​នេះ​បាន​បង្ក​ឱ្យ​លិច​សង្កាត់​ជាច្រើន​ដូចជា សង្កាត់​ញ៉ា​ប៊ី ផ្លូវ​ឡុង​ឌី​ញ​ខូវ​ក្នុង​សង្កាត់​លេខ ២ ។​ល​។ មកទល់​ថ្ងៃ​អង្គារ​នេះ​ក្នុង​ទីក្រុង​ហូជីមិញ​ទាំងមូល​មិនទាន់​ស្រក​ទឹក​ទេ នេះ​មានន័យ​ផ្នែក​ជាច្រើន​នៃ​ទីក្រុង​កំពុង​លិចលង់​នៅឡើយ​៕

​ប្រភព​៖ vnexpress

adverise with khmeread

មតិយោបល់