adverise with khmeread 14725337 1149666178453589 1906635750 o

បង្ក្រាប​ស្ត្រី​មេក្លោង​ជួញដូរ​គ្រឿងញៀន ឆ្លងដែន​ម្នាក់ ដកហូត​បាន​ថ្នាំ​ជាង​ ១​ គីឡូក្រាម នៅ​ព្រលានយន្ដហោះ​ខេត្តសៀមរាប​

    សៀមរាប ៖ ប៉ូលិស​កម្លាំង​ការិយាល័យ​កណ្ដាល​ប្រឆាំង​បទល្មើស​ខេត្តសៀមរាប សហការ​ជាមួយ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​មេក្លោង​ជួញដូរ​គ្រឿងញៀន ឆ្លងដែន​ម្នាក់ ជនជាតិ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា នៅ​ព្រលានយន្ដហោះ​ខេត្តសៀមរាប ដកហូត​បាន​ថ្នាំញៀន ជាង​ ១ ​គីឡូក្រាម នៅ​យប់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៦​នេះ​។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ អមរា ស្នងការរង​ប៉ូលិស​ខេត្តសៀមរាប និង​ជា​ប្រធានការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែតុលា​នេះ​ថា ប្រតិបត្តិការ​នេះ ត្រូវបាន​ធ្វើឡើង ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​ប៉ូលិស​ជាតិ លោក ខៀវ សាម៉ន ប្រធាន​មន្ទី​ប្រឆាំង​គ្រឿងញៀន និង​ក្រោម​ការណែនាំ​ផ្ទាល់​ពី​លោក ឃឹម ប៊ុន​សុង ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្តសៀមរាប លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​ប៉ូលិស​ខេត្តសៀមរាប និង ក្រោម​ការសម្របសម្រួល​ពី​លោក ព្រះរាជ​អា​ជ្ញ​រង ជួន សុ​បញ្ញា​។​

    លោក​ស្នងការរង បាន​បញ្ជាក់ថា ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ ឃាត់ខ្លួន​បាន​មេក្លោង​ជួញដូរ​ម្នាក់​ឈ្មោះ Carmen Garcia Guillen ភេទ​ស្រី អាយុ​ ២៣​ ឆ្នាំ ជនជាតិ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា និង​ដកហូត​បាន​ថ្នាំ​ញៀ​ប្រភេទ Cocaine ចំនួន​ ១.៣៩០ ​(មួយពាន់បីរយកៅសិប) ក្រោម ដែល​បានចេញ​ដំណើរ​ពី ក្រុង​សៅ​បូ​ឡូ ​(Sao Paulo) ប្រទេស​ប្រេ​ស៊ី​ល តាម​ជើងហោះហើរ​ EK ៣៧៤ Emirates ឆ្លងកាត់​ក្រុងឌុយបៃ ប្រទេស​អារ៉ាប់​រួម ​(DUBAI AE) មកដល់​អាកាស​យាន្ត​ដ្ឋា​ន​សុវណ្ណ​ភូមិ ក្រុង​បាងកក និង​បន្ត​តាម​ជើងហោះហើរ ពី​ទីក្រុង​បាងកក មក​សៀមរាប តាម​ជើងហោះហើរ​លេខ​PG៩០៩ បំណង​ឆ្ពោះទៅ​ទីក្រុង​ហុងកុង​។​

    ក្រោយពេល​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​សួរនាំ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​៕

adverise with khmeread

មតិយោបល់