adverise with khmeread Untitled 1

សារព័ត៌មានវៀតណាម ផ្សាយថាទឹកត្រីវៀតណាមផ្ទុកជាតិពុលហួសកម្រិត

    ​សំណាក​ទឹកត្រី​ជិត ៧០ ភាគរយ​ដែល​យកមក​ធ្វើការ​ស្ទាបស្ទង់​ដោយ​សមាគម​ស្តង់ដា និង​អ្នកប្រើប្រាស់​វៀតណាម (Vinastas) កាលពី​ថ្ងៃ​ចន្ទ​ទី ១៧ តុលា​កន្លង​ទៅបាន​រក​ឃើញថា មាន​ផ្ទុក​សារធាតុ​អា​សេ​និក​ច្រើន​ហួសប្រមាណ​។ នេះ​បើ​យោងតាម​ការ​ស្ទាបស្ទង់​របស់​អង្គ​ការមិន​រកប្រាក់​ចំណេញ​មួយ​។​

​    ​Vinastas បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ទីក្រុង​ហាណូយ​ថា ការ​ស្ទាបស្ទង់​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ជ្រើសរើស​សំណាក​ផលិតផល​ចំនួន ១៥០ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ផលិត​ទឹកត្រី​ចំនួន ៨៨ ផ្សេងគ្នា ហើយ​ក្នុង​នោះគេ​បាន​រកឃើញថា ផលិតផល​ត្រឹមតែ ១៦,៦៧ តែប៉ុណ្ណោះ​ដែល​ផលិត​តាម​ស្ទង់​ដារ​វៀតណាម​។ 

​    ​យោងតាម​ការធ្វើ​តេស្ត​នេះ​បានឱ្យដឹងថា សំណាក​ផលិតផល​ចំនួន ៦៧,៣៣ ផ្ទុក​ជាតិ​អា​សេ​និក​លើសពី​កម្រិត​អតិបរមា​ដែល​អនុញ្ញាត​ចំនួន ១​មិ​ល្លី​ក្រាម​ក្នុង​មួយ​លី​ត​។ បរិមាណ​ជាតិ​អា​សេ​និក​រកឃើញ​ក្នុងការ​ស្ទាបស្ទង់​ផលិតផល​ទឹកត្រី​ខាងលើ​គឺមាន​ចាប់ពី ១ ទៅ ៥ មិ​ល្លី​ក្រាម​។​

​    ​សំណាក​ផលិតផល​ទឹកត្រី​ទាំងនេះ​ត្រូវបាន​ប្រមូលយក​ពី​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ផ្សារ និង​ហាង​ទំនិញ​នៅក្នុង​ខេត្ត និង​ក្រុង​ចំនួន ១០៕

ប្រភព​៖ vnexpress

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់