adverise with khmeread %e1%9e%9a%e1%9f%89%e1%9e%ba%e1%9e%98%e1%9f%89%e1%9e%80%e1%9e%98%e1%9f%89%e1%9e%bc%e1%9e%8f%e1%9e%bc%e1%9e%80%e1%9e%84%e1%9f%8b%e1%9e%94%e1%9e%b8%e1%9e%94%e1%9e%be%e1%9e%80%e1%9e%9b%e1%9e%bf%e1%9e%93%e1%9e%94%e1%9e%89%e1%9f%92%e1%9e%85%e1%9f%92%e1%9e%9a%e1%9e%b6%e1%9e%9f%e1%9e%91%e1%9e%b7%e1%9e%9f%e1%9e%94%e1%9e%bb%e1%9e%80%e1%9e%98%e1%9f%89%e1%9e%bc%e1%9e%8f%e1%9e%bc%e1%9e%94%e1%9e%b6%e1%9e%80%e1%9f%8b%e1%9e%80%e1%9e%9f%e1%9f%92%e1%9e%9b%e1%9e%b6%e1%9e%94%e1%9f%8b5

រ៉ឺម៉កម៉ូតូកង់បីបើកលឿនបញ្ច្រាសទិសបុកម៉ូតូបាក់កស្លាប់

     ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បាក់ក​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ខណ​:​កំពុង​ជិះ​ម៉ូតូ​ហើយ​ត្រូវបាន​រ៉ឺម៉ក​ម៉ូតូ​កង់​បី​បើក​ក្នុង​ល្បឿន​លឿន​បញ្ច្រាសទិស​ចរាចរណ៍​បុក​ម៉ូតូ​ពេញទំហឹង ហើយ​រ៉ឺម៉ក​ម៉ូតូ​បាន​ជិះ​គេចខ្លួនបាត់ ។​
     ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​សណ្ឋាគារ​ដឹ​ប្លូ​ខូ​ន័​រ តាម​បណ្តោយ​ផ្លូវ​លេខ​៦៣ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។​
    ប៉ូលិស​និយាយថា បុរស​ជា​ជនរងគ្រោះ​ឈ្មោះ​សេង សុផល អាយុ​៤៥​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ​បើក​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ពណ៍​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1BL-3696 ។​
    ប្រភពព័ត៌មាន​ជុំវិញ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​បុរស​ម្នាក់​បើក​ម៉ូតូ​ហុងដា​ឌ្រី​ម​តាម​បណ្តោយ​ផ្លូវ​លេខ​៦៣ ទិសដៅ​ពី​ជើង​ត្បូង​ទៅ​ជើង ។​ពេលមកដល់​ចំណុចកើតហេតុ​មាន​រ៉ឺម៉ក​ម៉ូតូ​កង់​បី​មួយគ្រឿង បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​បញ្ច្រាស​ទិសដៅ​ចរាចរណ៍​ផង​នោះ បាន​បុក​ម៉ូតូ​ពេញទំហឹង បណ្តាលឱ្យ​បុរស​ជា​អ្នកជិះ​ម៉ូតូ​រងរបួស​ធ្ងន់ធ្ងរ ហើយ​រ៉ឺម៉ក​ម៉ូតូ​កង់​បី​បាន​បើក​គេចខ្លួនបាត់ ។​
    ភ្លាមនោះ​ប្រជាពលរដ្ឋ​និង​អ្នកដំណើរ​តាម​ដងផ្លូវ​បាន​ទំនាក់ទំនង​ទៅ​រថយន្ត​សាមុយ​ឱ្យមក​ដឹកយក​ជនរងគ្រោះ​ទៅ​សង្គ្រោះ និង​អ្នក​ខ្លះទៀត​ព្យាយាម​ជួស​សង្គ្រោះ​ជាបឋម​ផងដែរ ។​
    ភ្លាមៗ​នោះ​រថយន្ត​សាមុយ​បាន​មកដល់​កន្លែងកើតហេតុ ហើយ​ក្រុមគ្រូពេទ្យ​បាន​ខិតខំ​ព្យាយាម​ជួយសង្គ្រោះ​ជនរងគ្រោះ​នៅនឹងកន្លែង​កើតហេតុ តែ​ជា​អកុសល​បុរស​ម្នាក់​មាន​សភាព​ធ្ងន់ធ្ងរ​ពេក ហើយ​ក៏បាន​ដាច់ខ្យល់​ស្លាប់​តែម្តងទៅ ។​
   ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​មកដល់​កន្លែងកើតហេតុ និង​បាន​សហការ​ជាមួយ​ជំនាញ​ធ្វើ ការវាស់វែង និង​យក​ម៉ូតូ​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ៊​ចំណែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​ឱ្យមក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕​

adverise with khmeread

មតិយោបល់