adverise with khmeread Unnamed

ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ថ្នាំញៀន​

    ភ្នំពេញ ៖ ជនសង្ស័យ​ ២ ​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នៅវេលា​ម៉ោង១០ ថ្ងៃទី​១៨ តុលា​ ឆ្នាំ២០១៦ នេះ​ពាក់ព័ន្ធ​ករណី រំលោភ​ទំនុក​ចិ​ត្ដ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច​ផ្ទះសំណាក់ នាគ​ទេព ស្ថិតនៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប៉ូលិស​និយា​យ​ថា ជនសង្ស័យ​បាន​ចំនួន​០២​នាក់​គឺ​ទី​១-​ឈ្មោះ ឆៃ រ៉ា​ម៉ៅ ភេទ​ប្រុស អាយុ ២២ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ ផ្ទះ​លេខ ៩១​បេ ផ្លូវលំ ភូមិសេ ប៉េ សេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​ទី​២- ឈ្មោះ ហន ភ​ត្រា្ត ភេទ​ប្រុស អាយុ ២២ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​លេខ ១៧៣ ក្រុមទី​១១ ភូមិ ប៉ប្រក​ត្បូង សង្កាត់កា​កាប​។​

    វត្ថុតាង រួមមាន​គ្រឿងញៀន​ចំនួន​ ​១ ​កញ្ចប់​តូច និង​ឧបករណ៍ ប្រើប្រាស់​មួយចំនួន ឥឡូវ​កំពុង​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ឡើង​តុលាការ៕

adverise with khmeread

មតិយោបល់