adverise with khmeread 14625427 1149688795117994 123851265 n

សំណុំរឿង​បង្ខាំង និង ចាក់​ច្រវា​ក់ជើង​ក្មេងស្រី​អាយុ​ ១៣​ ​ឆ្នាំ តុលាការ​ផ្តន្ទាទោស​ម្តាយមីង​២​នាក់ និង​មេការ​សំណង់ ម្នាក់ៗ​ ៣ ​ឆ្នាំ​

    ភ្នំពេញ​៖ ម្តាយមីង​ពីរ​នាក់​និង មេការ​សំណង់​ម្នាក់ ដែល​ពាក់ព័ន្ធ​ទៅ​និង​សំណុំរឿង​បង្ខាំង​ និង​ចាក់​ច្រ​វ៉ា​ក់ជើង​ក្មេងស្រី​អាយុ ​១៣ ​ឆ្នាំ នៅ​ព្រឹក​ថ្ងៃទី​១៨ តុលា ឆ្នាំ​២០១៦ ត្រូវ​លោក​លាង សំណាត់ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ពីរ​នាក់ ដែល​ត្រូវជា​ម្តាយមីង​របស់​ជនរងគ្រោះ​ក្នុង​ម្នាក់ៗ​រយៈពេល​៣​ឆ្នាំ ពីបទ អំពើ​អូសទាញ​ពេស្យាចារ​កុមារ បទ​ប្បញ្ញត្តិ​មានចែង​តាម​មាត្រា​៣៥ ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ អាជីវកម្ម​ផ្លូវភេទ​និង​មេការ​សំណង់​ម្នាក់​រយៈពេល​៣​ឆ្នាំ​៦​ខែ ពីបទ ការទិញ​ពេស្យាចារ​កុមារ បទ​ប្បញ្ញត្តិ​មានចែង​តាម​មាត្រា ៣៤​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ អាជីវកម្ម​ផ្លូវភេទ​។​

    ជនជាប់ចោទ​ទាំងបី​នាក់​ខាងលើ​ទី​១.​ឈ្មោះ ជា ស្រស់ ភេទ​ស្រី អាយុ​ ៣២ ​ឆ្នាំ ជនជាតិខ្មែរ​អ៊ិ​ស្លាម, ២. ឈ្មោះ​ជា ទីណា ភេទ​ស្រី អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ​អ៊ិ​ស្លាម ជនជាប់ចោទ​ទាំងពីរ​រូបនេះ ត្រូវជា​ម្តាយមីង​របស់​ក្មេងស្រី​ជនរងគ្រោះ​។​

    រីឯ​ជនជាប់ចោទ​មួយរូប​ទៀត​ឈ្មោះ ឆិ​ន ឆៃ​លី ភេទ​ប្រុស អាយុ​ ៣៦ ​ឆ្នាំ ត្រូវបាន​តុលាការ​បង្គាប់​ឱ្យសង​សំណង​ជំងឺ​ចិត្ត​ទៅ​ដើមបណ្ដឹង​ឈ្មោះ​ ខាត់ គ្រី ចំនួន​៨​លាន​រៀល​ផងដែរ​។​

    គួរ​បញ្ជាក់ថា ជនជាប់ចោទ​ទាំង ​៣ ​បីនាក់​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​៣ សីហា​ ២០១៥ នៅ​ខណ្ឌឫស្សីកែវ នៅក្នុង​ប្រតិបត្តិការ​ប​ង្រា​ប​អំពើ​បង្ខាំង​ក្មេងស្រី​អាយុ ​១៣​ ឆ្នាំ​ម្នាក់​ដាក់​ច្រវា​ក់ជើង ហើយ​បង្ខំឱ្យ​រួមភេទ​ជាមួយ​បុរស​ចំណាស់ ជា​ថ្នូរ​និង​ប្រាក់​ចំនួន ​១ ០០០​ ដុល្លារ។​

    លោក កែវ ធា នាយការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​កា​ពារ​អនីតិជន​ក្រុងភ្នំពេញ​បាន​រាយ​ការឱ្យដឹងថា ក្រោយពី​មាន​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ លោកស្នងការ​ប៉ូលិស​ក្រុងភ្នំពេញ និង​លោក​ព្រះរាជអាជ្ញា​អម​តុលាការ បានអនុញាត​ឱ្យចូល​ត្រួតពិនិត្យ​លំនៅស្ថាន ខ្មែរ​អ៊ី​ស្លាម​មួយ​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ។ ក្នុងការ​ឆែកឆេ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន ស្ត្រី​ពីរ​នាក់ និង​បុរស​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​និង​បទល្មើស ដាក់​ច្រវា​ក់ជើង​បង្ខាំង​ទុក​ក្នុងផ្ទះ​ទុក​លក់​ផ្លូវភេទ។​

    លោក កែវ ធា​ បាន​ឱ្យដឹងទៀតថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ទី​១​ឈ្មោះ ជា ស្រស់ ភេទ​ស្រី អាយុ​ ៣២​ឆ្នាំ, ទី​២​ឈ្មោះ ជា ទីណា ភេទ​ស្រី​ អាយុ​ ២៧ ​ឆ្នាំ ជា​ម្ដាយមីង​បង្កើត​របស់​ជនរងគ្រោះ​តែម្ដង។ ចំណែក​បុរស​ដែល​ទិញ​ការ​រួមភេទ​ជាមួយ​ក្មេងស្រី​រងគ្រោះ​ពី​ម្ដាយមីង ឈ្មោះ ឈឹម ឆៃលី អាយុ​ ៣៦​ ឆ្នាំ។ ​ក្រុម​ជនសង្ស័យ​ត្រូវបានរ​សាកសួរ​នៅ​នគរបាល​កិរិយា​ល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​ហើយ​កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ​ចោទប្រកាន់​តា​មផ្លូ​វ​ច្បាប់។​

    សមត្ថកិច្ច​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិ​ការឆែកឆេរ​នេះ​បាន​រាយការណ៍​ឱ្យដឹងថា កាលពីដើមឆ្នាំ​២០១៥ ម្ដាយមីង​របស់​ក្មេងស្រី​រងគ្រោះ បាន​លួងលោម​ក្មួយ​ស្រី​របស់ខ្លួន​ដែលជា​ក្មេង​កំព្រា​យកទៅលក់​ខ្លួន​ឱ្យ​បុរស​ឈ្មោះ ឈឹម ឆៃលី បាន​ប្រាក់​ចំនួន​ ១ ០០០ ​ដុល្លារ។​

    ក្រោយមក​ម្ដាយមីង​ទាំងពី​នាក់ បាន​លួងលោម​ក្មួយ​ស្រី​របស់​ខ្លួ​ន​ឱ្យធ្វើជា​ស្រី​កំណាន់​របស់​ឈ្មោះ ឈឹម ឆាយលី ​ទៀត តែ​ឈ្មោះ ជ ណ រ មិន​ព្រម ក៏ត្រូវ​ម្ដាយមីង​ចិត្ត​តិរច្ឆាន​ចាប់​ដាក់​ច្រវា​ក់ជើង​បង្ខាំង​ទុក​ក្នុងផ្ទះ​រហូតមក​ដើម្បី​លក់ខ្លួន​ឱ្យឈ្មោះ ឈឹម ឆៃលី​ ម្ដងម្កាល។ លុះដល់​ថ្ងៃទី​៣១ ​កក្កដា​២០១៥ ជនរងគ្រោះ​បាន​រើរួច​ពី​ច្រវាក់​របស់​ម្ដាយមីង​ក៏​រត់​មករក​អ្នកជិតខាង​ឱ្យជួយ​នាំទៅ​សមត្ថកិច្ច​ដាក់ពាក្យ​ប្ដឹង​តែម្ដង៕

adverise with khmeread

មតិយោបល់