adverise with khmeread Mouback 6

ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស​ខំ​អួតថា​​ជំនួប​រវាង Liverpool និង Man Utd ជា El Clasico នៅ EPL មើលរូប​ភាព​នេះ​ផេះ​សុទ្ធ​

    ​គេ​ដឹងឮ​អស់ហើយ​ថា​លោក Jose Mourinho មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ខាង​លេង​ក្បួន​ចត​ឡានក្រុង​នៅក្នុង​ការប្រកួត​ធំៗ ហើយ​ការប្រកួត​យប់មិញ​រវាង Liverpool និង Man Utd គេ​ឃើញ​មាន​ភស្តុតាង​ជាច្រើន​បាន​បញ្ជាក់ថា លោក​នៅតែ​ប្រើ​ក្បួន​ដដែល​នេះ​។​

​    ​គ្រូបង្វឹក​ពូកែ​ដាក់​ក្បួន​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​មានបទពិសោធន៍​ក្រាស់ក្រែល​នៅក្នុង​ការប្រកួត​ដ៏​លំបាក​ជាច្រើន ហើយ​គាត់​តែង​រៀបចំ​ក្បួន​ដើម្បី​ធ្វើឱ្យ​គូប្រកួត​របស់គាត់​ភ័យ​ខ្លួន​។​

​    ​ខណៈ​តង់​ទីមួយ​បានបញ្ចប់ ០-០ ក្រុម​បិសាច​បាន​បណ្តេញ​ហង្ស​ក្រហម​ឱ្យ​លេង​នៅ​តំបន់​របស់ខ្លួន​អស់​ពេល​ជាច្រើន​នាទី ជាមួយ​អ្នកចាំទី David De Gea ឈរ​អេះ​ក្បាលពោះ​ដោយសារ​គ្មាន​បាល់​ចាប់​។​

​    ​ជាការ​ពិត ក្រុម​លោក Mourinho បានរៀបចំ​ខ្សែការពារ ៦ នាក់​ដើម្បី​ចាំ​ស្ទាក់​កីឡាករ​របស់លោក Jurgen Klopp នៅ​ទឹកដី Anfield កាលពី​យប់មិញ​។​

​    ​ប្រិយមិត្ត​បាល់ទាត់​ជាច្រើន​ដោយ​រួមទាំង​អ្នកគាំទ្រ Man Utd និង Liverpool បាន​ខកចិត្ត​បន្ទាប់ពី​ព្យាយាម​ងើប​ទាំងយប់​ដើម្បី​មើល​ការប្រកួត​ដែល​បណ្តាញ​ផ្សព្វផ្សាយ​អង់គ្លេស​អួតថា មិន​ចាញ់ El Clasico នៅ​អេ​ស្ប៉ា​ញ​នោះ​៕

adverise with khmeread

មតិយោបល់