adverise with khmeread 12312312

ពិធីករ​នេះ​ឆ្លាត​ពេក​ហើយ​សុំ​គេ​ថើប​ថ្ពាល់​មិនបាន ថើប​សុដន់​នាង ខណៈ​កំពុង​ផ្សាយ​ផ្ទាល់​លើ​ប៉ុស្តិ៍​បារាំង​! ឥឡូវ​កំពុង​រឿង​ធំ​

    ​ស្ត្រី​ម្នាក់​កំពុង​ដើរតួ​ជា Kim Kardashian ក្នុង​កម្មវិធី​កម្សាន្ត​មួយ​របស់​បារាំង ខណៈដែល​សុដន់​របស់​នាង​កំពុង​ប្រគល់​ឱ្យគេ​ថើប​តាមចិត្ត ពេល​កំពុង​ផ្សាយ​ផ្ទាល់​នៅលើ​កញ្ចក់​ទូរទស្សន៍​មួយ​របស់​បារាំង​។​

​    ​ឧបទ្ទវហេតុ​កើតឡើង​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នៅលើ​កម្មវិធី​ទូរទស្សន៍​ដ៏​ល្បី​មួយ​របស់​ទូរទស្សន៍​បារាំង TPMP គឺ​កម្មវិធី​ឈ្មោះ 35 Hours of Baba ដែល​ពិធីករ​ទូរទស្សន៍ លោក Cyril Hanouna ព្យាយាម​បំបែក​កំណត់ត្រា​ដោយ​បង្ហាញខ្លួន​នៅលើ​កញ្ចក់​ទូរទស្សន៍ ៣៥ ម៉ោង​ជាប់​គ្នា​។​

​    ​នាង Soraya បាន​សម្ដែង​ជា​តួ​នាង Kim Kardashian ត្រូវបាន​ចោរប្លន់​នៅ​ទីក្រុង​ប៉ារីស​។ ម្ចាស់​កម្មវិធី​លោក Jean-Michel Maire បាន​ដើរតួ​ជា​ចោរ​។​

​    ​នៅពេល​នាង​ទំនេរ​ហើយ លោក Maire បានស្នើ​នាង​ឱ្យ​ថើប​គាត់​ជា​សំណង ប៉ុន្ដែ​នាង​បដិសេធ​។ គាត់​មិន​យល់​ទេ ហើយ​នាង​ក៏​នៅតែ​បដិសេធ ស្រាប់តែ​ពិធីករ​នោះ​ឆ្លៀតឱកាស​ថើប​សុដន់​របស់​នាង​តែម្ដង​។​

​    ​បន្ទាប់ពីនោះ​ទូរទស្សន៍​បារាំង​នេះ​បានទទួល​ពាក្យបណ្ដឹង ២៥០ អំពី​ឧ​ប​ទ្ទវេ​ហេតុ​នោះ​។ យោង​អ្នកនាំពាក្យ​របស់​ប៉ុស្ដិ៍ C8 អ្នកបង្កើត​កម្មវិធី​លោក Hanouna បានស្នើ​សុំឱ្យ​លោក Maire សុំ​អភ័យទោស​ពី​នាង​ភ្លាមៗ​បន្ទាប់ពី​ឧបទ្ទវ​ហេតុនេះ​កើតឡើង​។​

​    ​នៅ​ប្រទេស​បារាំង​ការ​បៀតបៀន​ភេទ​ដោយ​មិនមាន​ការយល់ព្រម​ពី​សាមីខ្លួន​មានទោស​ជាប់គុក ៥ ឆ្នាំ​និង​ពិន័យ​ជា​ទឹកប្រាក់ ៧៥.០០០ យូរ៉ូ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់