adverise with khmeread Image5

រថយន្ត​ធំ​បុក​គ្នា​ជាមួយ​រថយន្ត​ធំ​ស្លាប់​ម្នាក់​របួស ​២​ នាក់​នៅ​ស្រុក​ឈូក

    កំពត ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​ធំ និង​រថយន្ត​ធំ លើផ្លូវ​ជាតិ​លេខ​៣ បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ចំនួន ១​ ​នាក់ និង​របួសធ្ងន់​ចំនួន​ ២ ​នាក់ (​ប្រុស​ទាំងពីរ​នាក់​)។

    គ្រោះថ្នាក់​នេះ​កើតឡើង​នៅវេលា​ម៉ោង២៤ ​និង​៣០​នាទី អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី១៨ ខែតុលា ឆ្នាំ​២០១៦ លើផ្លូវ​ជាតិ​លេខ​៣ ស្ថិតក្នុង​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ឈូក ខេត្តកំពត​។​

    ចំពោះ​រថយន្ត​បង្ក​កម្លាំង​ប៉ូលិស​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន ដើម្បី​កសាង​សំណុំរឿង​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​។​ យ៉ាងណាក៏ដោយ​ប៉ូលិស​មិនបាន​បង្ហាញ​ពី​អត្តសញ្ញាណ​ជនរងគ្រោះ​នៅឡើយ៕

adverise with khmeread

មតិយោបល់