adverise with khmeread Unnamed %282%29

សូម​ស្តាប់​ស្ថាប័ន​កីឡា​ជាតិ​ពាក់ព័ន្ធ​ថ្លែង​បញ្ជាក់​ពី​ព្រឹត្តិការណ៍​កីឡា​ជាតិ​​លើក​ទី​១​ជា​ប្រវត្តិសាស្ត្រ

    ភ្នំពេញ ៖ ថ្លែង​នៅក្នុង​សន្និសីទ​សារពត៌មាន កាលពី​ព្រឹក​មិញ លោក វ៉ា​ត់​ចំរើន​អគ្គលេខាធិការ គណៈ​ក​ម្មា ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា មានប្រសាសន៍ថា សម្រាប់​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១ ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា នា​ថ្ងៃទី​២៥​តុលា ខាងមុខនេះ គឺ​អូឡាំពិក​កម្ពុជា​នៅតែ​បន្ត​អំពាវនាវ​ស្វែងរក​អត្ត​ព​លិ​ក​ពី​ទសវត្ស​ឆ្នាំ​៦០ និង អ្នក​ជំនាន់​ថ្មី អញ្ជើញ​មក​ចូលរួម​ក្នុង​ពិធី​បើក និង​បិទ​ការប្រកួត​ដ៏​ធំ​នេះ​។​

    លោក​ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ ក្រសួង​អប់រំ​យុវជន និង កីឡា​មានប្រសាសន៍ថា ព្រឹត្តិការណ៍​កីឡា ជាតិ​នេះ អ្នករៀបចំ​បាន​បើកទូលាយ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទស្សនា ដោយ​មិន​លក់​សំបុត្រ​ឡើយ​។ 

    ពហុ​កីឡដ្ឋាន ជាតិ​អូឡាំពិក​អាច​ផ្ទុក​មនុស្ស​បាន​ពី​៥​ម៉ឺន ទៅ​៦​ម៉ឺន​នាក់ ដូច្នេះ​សូម​អញ្ជើញ ប្រជាពលរដ្ឋ​កម្ពុជា មក​ចូលរួម​ទស្សនាការ​ប្រកួត ពី​ធី​បើក និង​ពិធី​បិទ​ការប្រកួត​ដែលមាន​ជា​លើកដំបូង​នៅ នៅ​ថ្ងៃទី​២៨ តុលា និង​៥​វិច្ឆិកា​។ 

    លោក​បន្ថែមថា ព្រឹត្តិការណ៍​នេះ​មាន​អត្ត​ព​លិ​ក និង​ប្រតិភូ​២៧០០​នាក់ និង​មន្ត្រី​បច្ចេកទេស ៥៤៨ នាក់​។ កីឡា​ចំនួន​១៥​ប្រភេទ​ដែលមាន​១៨៩​វិញ្ញាសា​ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​។​

    លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា​នៃ​ក្រសួង​អប់រំ​យុវជន និង កីឡា​បាន​ព្រមាន​ថា សម្រាប់ ប្រភេទ​កីឡាប្រដាល់ ដែល​មិន​មក​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​ដោយសារ​ប្រាក់រង្វាន់​តិច​នោះ គឺជា​រឿង របស់​ពួកគេ​។ ពួកគេ​វ៉ៃ​ឱ្យ​ស្ថាន​នី​យ៍​ទូរទស្សន៍​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់ៗ ប៉ុន្តែ​ពួកគេ​មិនមាន​ឱកាស ជាប់​ជា​កីឡាករ​ជម្រើសជាតិ​ឡើយ​។ 

    កីឡា​ជម្រើសជាតិ គឺ​ជ្រើសរើស​ចេញពី National Games នេះ​តែម្ដង​។​ការប្រកួត​កីឡា មានតម្លៃ​ខ្ពស់​ណាស់​ហើយ​ជាប់​ជា​កីឡាករ​ជម្រើសជាតិ​ក៏មាន​ប្រាក់ខែ​ច្រើន​ដែរ​។        

    លោក​អគ្គនាយក​កីឡា​ក៏បាន​ប្រកាស​ពី​ការបើក​ឱ្យមាន​បន្ទាប់​អ្នកសារព័ត៌មាន​សម្រាប់ អ្នក​សារពត៌មាន​ធ្វើការ​ផងដែរ ដោយមាន​ជំនួយ​ពី​ក្រុមហ៊ុន Smart ដើម្បី​បង្កើតឱ្យមាន WI-FI ក្នុងពេល​ប្រកួត​នេះ​នៅ បន្ទាប់​អ្នកសារព័ត៌មាន​ទៀតផង​៕​

adverise with khmeread

មតិយោបល់