adverise with khmeread Unnamed %281%29

សម្រាំង​បាន​សេះ​បន្ថែម​សម្រាប់​ខែតុលា ដើម្បី​ឈានទៅ​ដណ្តើម​ប្រាក់រង្វាន់​១​ម៉ឺន​៥​ពាន់​ដុល្លារ​នៅ​ចុង​ឆ្នាំនេះ

    កណ្តាល  ៖ ការប្រកួត​កីឡា​ប្រណាំងសេះ​ដណ្តើមពាន​រង្វាន់ SCT Sport Complex ដែល​រៀបចំ ឡើង​ដោយ​ក្រុម ហ៊ុន 7NG នៅ​ឃុំ​វិហារ​សួរ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបាន​គណៈកម្មការ​បច្ចេក ទេស​សម្រាំង បាន​សេះ​ជ័យលាភី សម្រាប់​ខែតុលា ដើម្បី​ឈានទៅរក​ការប្រកួត​ដណ្តើម​ប្រាក់រង្វាន់​ចំនួន ១​ម៉ឺន​៥​ពាន់​ដុល្លារ សហរដ្ឋអាមេរិក នា​ខែធ្នូ ឆ្នាំ​២០១៦​នេះ​។​

    លោក អឿន សុផល អ្នកគ្រប់គ្រង​កសិដ្ឋាន​សេះ​របស់​ក្រុមហ៊ុន 7NG មានប្រសាសន៍ថា សម្រាប់​ចុង ឆ្នាំនេះ គឺ​សេះ​ដែល​សម្រិតសម្រាំង​ត្រៀម​នោះ​ប្រមាណ​៨០​ក្បាល ដើម្បី​ដណ្តើម​ប្រាក់រង្វាន់​ដ៏​ធំ​សម្បើម​ជា ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា​។ 

    លោក​បន្ថែមថា ពីមួយ​ខែ​ទៅ​១​ខែ​កន្លែង​របស់លោក​បាន​ចម្រាញ់​បាន​សេះ​ជាច្រើន​ដើម្បី​ឈានទៅ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ប្រាក់រង្វាន់ ១៥ ០០០​ដុល្លារ​នៅ​ខែធ្នូ​ចុងឆ្នាំ​២០១៦​នេះ​។​

    គណៈកម្មការ​បច្ចេកទេស​បានបង្ហាញ​លទ្ធផល​ថា ក្នុង​ពូ​ល E ដែលមាន​សេះ​កម្ពស់​១,២៩​ម៉ែត្រ​ចុះក្រោម សេះ​លេខ​១​បាន​ទៅលើ​ឈ្មោះ អា​ពពក ប្រាក់រង្វាន់​៣០​ម៉ឺន​រៀល ,​សេះ​លេខ​២ អា​ក្រញូង ,​ប្រាក់រង្វាន់​២០​ម៉ឺន​រៀល និង​លេខ​៣​បាន​ទៅលើ អា​ហុងដា ប្រាក់រង្វាន់​១០​ម៉ឺន​រៀល​។ 

    ចំណែកឯ​ពូ​ល D មាន​សេះ​កម្ពស់​១,៣៩​ម៉ែត្រ​ចុះក្រោម​នោះ លេខ​១​បាន​ទៅលើ ​អា​ខូ​ប៊​យ ប្រាក់រង្វាន់​៥០​ម៉ឺន​រៀល ,​លេខ​២​បាន​ទៅលើ​សេះ​ឈ្មោះ អាតូច ប្រាក់រង្វាន់​៣០​ម៉ឺន​រៀល និង​លេខ​៣​បាន​ទៅលើ អាស​ក់វែង ប្រាក់រង្វាន់​២០​ម៉ឺន​រៀល​។ 

    ដោយឡែក​ពូ​ល A ដែលជា​ពូ​ល​ល្អ​ជាងគេ​និង​មាន​ស្ដង់ដារ​អន្តរជាតិ​នោះ សេះ​មាន​កម្ពស់​ចាប់ពី​១,៧០​ម៉ែត្រ​ចុះក្រោម ដោយមាន​មកពី​ប្រទេស​ថៃ​ផងដែរ​។ 

    ចំពោះ​ចំណាត់ថ្នាក់​វិញ គឺ​លេខ​១​បាន​ទៅលើ​សេះ​ឈ្មោះថា Carino ប្រាក់រង្វាន់ ១​លាន​រៀល ,​លេខ​២​បាន​ទៅលើ Chanel ប្រាក់រង្វាន់​៧០​ម៉ឺន​រៀល និង​លេខ​៣​បាន​ទៅលើ ម៉​ល​លី ប្រាក់រង្វាន់​៥០​ម៉ឺន​រៀល​។ 

    ក្រៅពី​ប្រភេទ​កីឡា​ប្រណាំងសេះ ក៏មាន​ការប្រណាំង​ម៉ូតូ​ហោះ និង​ប្រកួត​បាល់ទាត់​ផងដែរ ដោយ ទទួលបាន​ការចូលរួម​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​យ៉ាងច្រើន​កុះករ​។​

    បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ស្រី ច​ន្ធូ ប្រធាន​ក្រុមហ៊ុន 7NG និង​ជា​ស្ថាបនិក​ព្រឹត្តិការណ៍ SCT Sport Complex មានប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ការចំណាយ​ធនធាន​ផ្ទាល់ខ្លួន​របស់លោក​ក្នុង​១​ឆ្នាំៗ គ្រោង​ចំណាយ​នូវ ទឹកប្រាក់​ប្រមាណ​២៤​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​រួមចំណែក​អភិវឌ្ឍ​វិស័យ​កីឡា​នៅ​ព្រះរាជាណាចក្រ កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត​៕​

adverise with khmeread

មតិយោបល់