adverise with khmeread Unnamed %281%29

វគ្គ​បណ្តុះបណ្តាល​ថ្នាល​កីឡា​កាយសម្ព័ន្ធ​ថ្មី​មួយទៀត​បញ្ចប់​ដោយ​ជោគជ័យ​

    ភ្នំពេញ ៖ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បានរៀបចំ​វគ្គប​ណ្តុះ​ប​ណ្តោ​ល​ដល់​កីឡាករ​-​កីឡាការិនី​ថ្នាល អាជ្ញាកណ្តាល ចៅក្រម គណៈកម្មការ រយៈពេល​៣​ខែ ដោយ​ចែកចេញជា​៣​ដំណាក់កាល ដែល​បានបញ្ចប់​ដោយ ជោគជ័យ កាលពី​ល្ងាចម្សិលមិញ នៅ​ទីលាន​សហព័ន្ធ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​។

    លោក ណ​យ ផា​ណា អគ្គលេខាធិការ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​មានប្រសាសន៍ថា វគ្គប​ណ្តុះ ប​ណ្តោ​ល​មាន​សារសំខាន់​ខ្លាំងណាស់ សម្រាប់​កីឡាករ​-​កីឡាការិនី​ថ្នាល អាជ្ញាកណ្តាល ចៅក្រម និង​គណៈ កម្ម​ការ​បច្ចេកទេស ដោយ​បង្រៀន​ដោយ​គ្រូឧទ្ទេស​ជនជាតិ​ជប៉ុន ដែលជា​ប្រទេស​ខ្លាំងពូកែ​ផ្នែក​កីឡា​កីឡា​កាយសម្ព័ន្ធ​លំដាប់​កំពូល​បន្ទាប់ពី​ប្រទេស​ចិន​។ 

    លោក​បន្ថែមថា វគ្គ​សិក្សា​នេះ​ផ្តោត​សំខាន់​លើ​ការបណ្តុះ បណ្តាល​គ្រូ​ជំនាញ និង​ថ្នាល​យុវជន​វ័យក្មេង ដោយសារ​សហព័ន្ធ​ជំនាញ​មួយ​នេះ​កំពុង​សម្រួច​គោលដៅ​ដ៏ សំខាន់​មួយ គឺ​ឈាន​ឆ្ពោះទៅរក​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​តំបន់​អាស៊ាន ស៊ី​ហ្គេម លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួលបាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​។ 

    ដោយ​អនុវត្ត​ទៅតាម​ផែនការមេ​ស៊ី​ហ្គេម​របស់​រាជ​រដ្ឋា ភិ​បាល​កម្ពុជា​, លោក​ថោង ខុន ប្រធាន និង​លោក​ឧកញ៉ា សុខ ហុង អនុប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ កម្ពុជា​បានរួម​គ្នា​ប្រឹងប្រែង ដើម្បី​សម្រេច​នូវ​គោលដៅ​នេះ ហើយ​តែងតែ​បង្កើត​វគ្គ​បណ្តុះបណ្តាល​ថ្នាល គ្រូបង្វឹក ចៅក្រម និង​គណៈកម្មការ​បច្ចេក​ទេស​ជាច្រើន​វគ្គ​។ 

    អគ្គលេខាធិការ​រូបនេះ​បាន​អះអាងថា បើទោះបីជា​អាច​ខ្វះ ខាត​ខ្លះៗ ប៉ុន្តែ​យើង​ត្រូវ​ប្រឹងប្រែង​ធ្វើ​ឲ្យ​បាន​ច្រើន​តាម​លទ្ធភាព ដើម្បី​ធ្វើ​ឲ្យ​កិច្ចការ​ដ៏​ធំ​ជា​កាតព្វកិច្ច​របស់​ជាតិ មួយ​នេះ​ទទួលបាន​ផល​ជា​ផ្លែផ្កា នាពេលខាងមុខ​នោះ​។ 

    ទាក់ទង​នឹង​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ សហព័ន្ធ​ជំនាញ​មួយ នេះ​កំពុង​ផលិត​ធនធាន​កីឡាករ​-​កីឡាការិនី​ប្រកបដោយ​សមត្ថភាព​ខ្ពស់ៗ​យ៉ាងហោចណាស់​ក៏​២៥​នាក់​ទៅ​៣០ នាក់​ដែរ​។ ចំណែកឯ​គ្រូ​ជំនួយ​ប្រមាណ​៨​នាក់ និង​គ្រូ​បង្គោល​ប្រមាណ​២០​នាក់ ហើយក៏​ត្រូវមាន​ចៅក្រម លក្ខណៈ​អន្តរជាតិ​ជាច្រើន​នាក់​ផងដែរ​។​

    សូមបញ្ជាក់ថា វគ្គ​សិក្ខាកាម​វគ្គ​នេះ ដែលជា​កីឡាករ​-​កីឡាការិនី​ថ្នាល អាជ្ញាកណ្តាល ចៅក្រម មាន​សិក្ខាកាម​ចូលរួម​ចំនួន​៣៥​នាក់​ដែល​មកពី​៤​រាជធានី​-​ខេត្ត រាជធានី​ភ្នំពេញ ក្រចេះ តាកែវ និង ខេត្ត​កំពង់ ឆ្នាំង​។ 

    ចំណែកឯ​គ្រូឧទ្ទេស​ប្រចាំ​វគ្គ​សញ្ជាតិ​ជប៉ុន គឺ​លោក ថាច់​ឈី បា​ណា ជា​សមាជិក​គណៈកម្មាធិកា​រ​ជាតិ អូឡាំពិក​ជប៉ុន​ទទួលបន្ទុក​គ្រូបង្វឹក​កីឡា​កាយសម្ព័ន្ធ​ទូទាំងប្រទេស​ជប៉ុន វេជ្ជសាស្ត្រ​កីឡា និង​វិទ្យាសាស្ត្រ​កីឡា របស់​ជប៉ុន​ទៀតផង​៕  

adverise with khmeread

មតិយោបល់