adverise with khmeread 123

ក្មេងប្រុសអាយុ១៦ឆ្នាំរំលោភស្រីអាយុ៣៥ឆ្នាំបានសម្រេចជាប់ខ្នោះ

     ឧ​ត្ត​រ​មានជ័យ ៖ ក្មេងប្រុស​អាយុ​១៦​ឆ្នាំ​ត្រូវបាន​ប៉ូលិស​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​១២​មករា​ឆ្នាំ​២០១៦​នៅលើផ្ទះ​ជនរងគ្រោះ​ស្ថិតក្នុង​ភូមិ​អូរ​បាត់​ដាវ សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​មានជ័យ បន្ទាប់ពី​ចាប់រំលោភ​ស្ត្រី​ម្នាក់​អាយុ​៣៥​ឆ្នាំ​បានសម្រេច ។​
    ប៉ូលិស​និយាយថា កាលពី​ថ្ងៃ ១១​មករា​ឆ្នាំ​២០១៦ ម៉ោង​១០​និង​១០​នាទី​មាន​ករណី​ចាប់រំលោភ​សេពសន្ថវៈ​១ ករណី​កើតឡើង នៅលើផ្ទះ​ជនរងគ្រោះ​ស្ថិតក្នុង​ភូមិ​អូរ​បាត់​ដាវ សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង បង្ករ​ឡើង​ដោយ​ជន​ស​ង្ស័ ឈ្មោះ ស៊ឹង សុ​វណ្ណា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ បាន​ចាប់រំលោភ​លើ​ជនរងគ្រោះ​ឈ្មោះ ជ​-​ស​-​អ​-​ភេទ​ស្រី អាយុ​៣៥ ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។​
    ប៉ូលិស​បន្តថា ជនសង្ស័យ​បានមក​ស្នាក់អាស្រ័យ​នៅ​ជាមួយ​ជនរងគ្រោះ​ហើយ​ខណ​:​ពេល​ប្តី​ជនរងគ្រោះ​មិន​នៅផ្ទះ ជនសង្ស័យ​ក៏​ធ្វើ​សកម្មភាព​ចាប់រំលោភ​តែម្តង​។​
​    បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន និង​រៀបចំ​សុំ​ណុំ​រឿង បញ្ជូន​សាលាដំបូង​ខេត្ត​៕​

adverise with khmeread

មតិយោបល់