adverise with khmeread Unnamed %282%29

គ្រូបង្វឹក​អូស្ត្រាលី​មកជួយ​បណ្តុះបណ្តាល​គ្រូ​បាល់បោះ​កម្ពុជា

    ភ្នំពេញ ៖ សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ដល់​គ្រូបង្វឹក​បាល់បោះ​កម្រិត​២ ដល់​គ្រូ បង្វឹក​ចំនួន​៣០​នាក់ ដែល​បង្រៀន​ដោយ​លោកគ្រូ​Michael Haynes ជនជាតិ​អូស្ត្រាលី និង​ជា​គ្រូ​មកពី​សហព័ន្ធ បាល់បោះ​អន្តរជាតិ​FIBA នៅក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​។​

    លោក កៅ កាន់​ណា​លី អគ្គលេខាធិការរង សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា​ឲ្យ​ដឹងថា ក្នុងចំណោម​សិក្ខា កាម​ជា​គ្រូបង្វឹក​៣០​នាក់​មាន​នារី​១៤​នាក់​មកពី​១១​ខេត្ត​-​រាជធានី​ភ្នំពេញ និង​មកពី​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា និង​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា​។​

    អគ្គលេខាធិការរង​រូបនេះ​បន្ថែមថា បណ្តា​ខេត្ត​ដទៃ ដែល​មិនមាន​ឈ្មោះ​មក​រៀន​នោះ គឺ​ដោយសារតែ ខេត្ត​មួយ​ចំ​នួ​នោះ​មិនទាន់មាន​គ្រូបង្វឹក​កម្រិត​១ ហើយ​មិន​អាចម​ករៀន​គ្រូបង្វឹក​កម្រិត​២​នេះ​បានឡើយ​។ គ្រូ បង្វឹក ដែលមាន​សញ្ញាប័ត្រ​កមូ​ល​ដ្ឋា​ន​កម្រិត​១ ទើប​អាច​ចូលមក​សិក្សា​វគ្គ​នេះ​បាន សម្រាប់​គ្រូបង្វឹក​កម្រិត​១ គឺជា​គ្រូ​សម្រាប់​បង្ហាត់​កីឡាករ​-​កីឡាការិនី​កម្រិត​ថ្នាល ចំពោះ​សញ្ញាប័ត្រ​កម្រិត​២​បង្ហាត់​កីឡាករ​-​កីឡាការិនី​កម្រិត​អាជីព​។​

    គ្រូឧទ្ទេស​ប្រចាំ​វគ្គ​សញ្ជាតិ​អូស្ត្រាលី លោក Michael Haynes បាន​ឲ្យ​ដឹង​ដែរ​ថា លោក​នឹង​បង្ហាញ​ដល់ គ្រូបង្វឹក​ទាំងអស់​ពីរ​បៀ​ប​រៀបចំ​ក្រុម​អាជីព​មុនពេល​ប្រកួត​ចូលមក​ដល់ និង​ក្រោយពេល​ប្រកួត ជាពិសេស​គឺ គ្រូបង្វឹក​ត្រូវ​ដឹង​ពី​វិធី​បង្ហាត់​ក្រុម​វា​ខុសពី​គ្រូ​កម្រិត​ថ្នាល​។ លោក​ក៏បាន​ពន្យល់​ពី​ច្បាប់​ប្រកួត និង​បច្ចេកទេស​ថ្មីៗ ទ្រឹស្ដី​និង​ការអនុវត្ត​ផ្ទាល់​លើ​ទីលាន​នៃ​កីឡាបាល់បោះ ជូន​ដល់​គ្រូ​ង​បង្វឹក​កម្ពុជា​ផងដែរ​៕​

adverise with khmeread

មតិយោបល់