1

បុរសៗ​គួរ​ចៀស​ទាំងអស់គ្នា អាហារ​ទាំងអស់​នេះហើយ​ដែល​បង្ក​ការប៉ះពាល់​ដល់​ក្រពេញ​ប្រូ​ស្តា​ត និង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ចំពោះ​បុរសៗ​

    ​បុរស​អាយុ ៥០ ឆ្នាំ និង​លើស​នេះ​គឺ​ភាគច្រើន​មាន​បញ្ហា​ជាមួយនឹង​ក្រពេញ​ប្រូ​ស្ដា​ត​។ ហើយ​ក្នុងចំណោម​ពួកគេ​គឺ​មហារីក​ប្រូ​ស្ដា​ត ស្រៀវ និង​ឈឺ​រ៉ាំរ៉ៃ​ដោយសារ​រលាក​ក្រពេញ​ប្រូ​ស្ដា​ត ដែល​ជារឿយ​បង្កឡើង​ដោយ​បាក់តេរី​នោះ​។​

​    ​យោងតាម​ការសិក្សា​បង្ហា​ញ​ថា អ្វីដែល​អ្នក​បរិភោគ​អាច​ប៉ះពាល់​ដល់​សុខភាព​ក្រពេញ​ប្រូ​ស្តា​ត​។ អាហារ​ទាំងនោះ​ព​ន្លឿ​ន​ហានិភ័យ​ក្នុង​ការកើត​បញ្ហា​ក្រពេញ​ប្រូ​ស្តា​ត​។ គប្បី​អ្នក​គួរ​ចៀសវាង​អាហារ​ទាំងនេះ ប្រសិនបើ​អ្នក​ចង់​ថែរក្សា​ក្រពេញ​ប្រូ​ស្ដា​ត​ឱ្យមាន​សុខភាព​ល្អ​។​

​    ​១. សាច់​ក្រហម​
​    ​២. អាហារ​ច្នៃ​
​    ​៣. ដំឡូងបារាំង​កំប៉ុង​
​    ​៤. ផលិតផល​ដូចជា​ទឹកដោះគោ ឈី​ស ប៊ឺ​រ និង​ផលិតផល​ផ្សេងទៀត​អាច​បង្ក​ជំងឺមហារីក​ប្រូ​ស្ដា​ត​បាន ប៉ុន្ដែ​វា​កើតឡើង​នៅពេល​អ្នកមាន​អតុល្យភាព​អ័រម៉ូន​ក្នុង​រាងកាយ​ប៉ុណ្ណោះ​។ ដោយសារ​ករណី​អតុល្យភាព​អ័រម៉ូន​ជា​រឿង​កម្រ អ្នក​នៅតែ​អាច​ទទួលទាន​ផលិតផល​ទាំង​នោះបាន​ដដែល​។​
​    ​៥. កាល់ស្យូម​ជួយ​ឱ្យ​ឆ្អឹង​ល្អ​មែន ប៉ុន្ដែ​អ្នក​ដែលមាន​បញ្ហា​ក្រពេញ​ប្រូ​ស្ដា​ត​មិនគួរ​ទទួលទាន​វា​ទេ​។​
​    ​៦. ទឹក​សណ្ដែកសៀង ឬ​តៅហ៊ូ​។​
​    ​៧. ស្ករស​។​
​    ​៨. ពោត​លីង (Popcorn)​។​
​    ​៩. ជាតិ​ខ្លាញ់​។​

​    ​ចំណាំ​៖ អាហារ​ទាំងនេះ​ចៀសវាង​សម្រាប់​អ្នក​ដែលមាន​បញ្ហា​ក្រពេញ​ប្រូ​ស្ដា​ត ព្រោះ​អាហារ​ទាំងនេះ​ធ្វើឱ្យ​ស្ថានភាព​ក្រពេញ​ប្រូ​ស្ដា​ត​កាន់តែ​អាក្រក់ ឬ​ឈានទៅដល់​មហារីក​ប្រូ​ស្ដា​ត​ក៏មានដែរ​៕

អ្នកនឹងចូលចិត្ត

មតិយោបល់