adverise with khmeread Untitled 1

នាវាចម្បាំង​នុយក្លេអ៊ែរ​របស់​ពូ​ទីន​បើក​កាត់​សមុទ្រ​អង់គ្លេស ខណៈ​កងទ័ពជើងទឹក​អង់គ្លេស​កំពុង​ត្រៀមខ្លួន​យ៉ាង​សម្បើម​ក្រែងលោ​មាន​ហេតុការណ៍​អ្វី​កើតឡើង​

    ​កង​នាវា​នុយ​ក្លេ​អែរ​របស់​រុស្ស៊ី​ត្រូវបាន​ប្រទះឃើញ​ចាក​ចេញពី​មូលដ្ឋាន​របស់ខ្លួន ហើយ​កំពុង​ឆ្ពោះ​មក​ចក្រភព​អង់គ្លេស​។ យន្តហោះ​ដ៏​ធំ​មួយគ្រឿង និង​នាវាមុជទឹក​នុយគ្លេអ៊ែរ​ស្ថិតនៅក្នុង​ចំណោម​នាវា​ចំនួន ៨ បាន​ឆ្លងកាត់​ប្រទេស​ន័​រ​វែ​ស​កាលពី​ម្សិលមិញ​។​

​    ​កង​នាវា​ដ៏​គួរឱ្យខ្លាច​ទាំងនេះ​កំពុងធ្វើដំណើរ​ទៅ​មូលដ្ឋាន​កងទ័ព​របស់​រុស្ស៊ី​នៅ​ទីក្រុង Tartus ប្រទេស​រុស្ស៊ី​។ ប៉ុន្តែ​មុននឹង​ទៅដល់​ស៊ី​រី កង​នាវា​នេះ​នឹង​ឆ្លងកាត់​ច្រក​សមុទ្រ​អង់គ្លេស ដែល​នេះ​ត្រូវបាន​សារព័ត៌មាន​អង់គ្លេស​ពណ៌នា​ថា ជាការ​គំរាមកំហែង​ផ្នែក​យោធា​ពី​ទីក្រុង​មូ​ស្គូ​។​

​    ​នាវាចម្បាំង​របស់​អង់គ្លេស​ត្រៀមខ្លួន​រួចរាល់​ដើម្បី​រារាំង​នាវា​របស់​រុស្ស៊ី​ដែល​អាច​ចូល​ឆ្នេរសមុទ្រ​ចក្រភព​អង់គ្លេស ដោយ​ប្រការ​ចៃដន្យ​ណាមួយ​។​

​    ​នាវាចម្បាំង Admiral Kuznetsov របស់​រុស្ស៊ី​ក៏​ស្ថិតក្នុង​ចំណោម​នាវា​ដែល​បាន​ចាក​ចេញពី​កំពង់ផែ Severomorsk កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ​ដែរ​។ នាវា​ទម្ងន់ ៥៥.០០០ តោន​មួយ​នេះ​ក៏​កំពុងធ្វើដំណើរ​ជាមួយ​នាវាចម្បាំង Pyotr Veliky, នាវា Vice-Admiral Kulakov និង​នាវា​ប្រឆាំង​នាវាមុជទឹក​ដ៏​ធំ​មួយ​ផងដែរ​។​

​    ​ក្បួន​នេះ​ត្រូវបាន​ថត​បាន​ដោយ​យន្តហោះ​ស៊ើបការណ៍​របស់​ន័​រវេ​សកាល​ពីថ្ងៃ​ចន្ទ​។​

​    ​កង​នាវា​នេះ​ត្រូវបាន​រំពឹងថា នឹងធ្វើ​សមយុទ្ធ​នៅ​ភាគ​ខាងជើង​ប្រទេស​ស្កុ​តឡែ​ន​មុននឹង​ឆ្ពោះ​មក​ច្រក​សមុទ្រ​អង់គ្លេស​។ ការបង្ហាញ​កម្លាំង​នេះ​គឺជា​សកម្មភាព​ដ៏​គឃ្លើន​មួយទៀត​ពី​ទីក្រុង​មូ​ស្គូ​នៅពេល​ពួកគេ​កំពុង​ប្រឈមមុខ​ជាមួយ​សម្ពាធ​លោក​ខាងលិច​ជុំវិញ​យុទ្ធនាការ​ទម្លាក់​គ្រាប់បែក​នៅ​ប្រទេស​ស៊ី​រី​៕

ប្រភព៖ TheSun

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់