adverise with khmeread 0 copy

ដំណឹង​ល្អ​! មន្ទីរពេទ្យ​ព្រះកុសុមៈ​ព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាជន​ទូទាំងប្រទេស​

    ​មន្ទីរពេទ្យ​ព្រះកុសុមៈ​បាន​និយាយ​ក្នុង​សេចក្តីជូនដំណឹង​មួយ​កាលពី​ថ្ងៃទី ១៨ តុលា ឆ្នាំ​២០១៦ ថា មន្ទីរពេទ្យ​នឹង​ព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ដោយ​ឥតគិតថ្លៃ​សម្រាប់​ប្រជាជន​ទូទាំងប្រទេស ដោយមាន​ការសហការ​ជាមួយ​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​។ 

​    ​មន្ទីរពេទ្យ​ក៏​ប្រកាស​ដែរ​ថា បុគ្គលិក​មន្ត្រីរាជការ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ទាំងអស់ និង​បុគ្គលិក មន្ត្រីរាជការ​ដែល​ចូលនិវត្តន៍​របស់​មន្ទី​រ​ពេទ្យ​ព្រះកុសុមៈ​ទាំងអស់​នឹង​ទទួលបាន​ការព្យាបាល​ជំងឺ​ទូទៅ​ដោយ​ពុំ​បង់ប្រាក់​ផងដែរ​។ 

​    ​ហើយ​ដំណឹង​ល្អ​មួយទៀត​គឺថា គ្រូពេទ្យ​ព្យាបាល​នៅតាម​មន្ទីរពេទ្យបង្អែក​ខេត្ត​នានា ដែល​ចង់​មក​ធ្វើ​កម្មសិក្សា បង្កើន​ចំណេះដឹង អាចទាក់ទង​មក​ការិយាល័យ​រដ្ឋបាល​រប​ស់​មន្ទីរពេទ្យ​ព្រះកុសុមៈ​ដើម្បី​របៀប​ចំ​សំណុំបែបបទ​គតិយុត្ត​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់