adverise with khmeread Untitled 1

បើ​ផ្ទុះ​ស​ង្គ្រ​ម​លោក​លើក​ទី​បី មានតែ​កន្លែង​ទាំងអស់នេះ​ទេ មាន​សុ​ត្ថិ​ភាព​ជាងគេ​បំផុត​

    ​តួ​ក​គី​បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ថា ជម្លោះ​ក្នុង​ស៊ី​រី​អាចជា​ចំណុច​ចាប់ផ្តើម​សម្រាប់​សង្គ្រាមលោកលើកទី​បី ខណៈ​មហាអំណាច​ពិភពលោក​រុស្ស៊ី​និង​អាមេរិក​កំពុង​ស​ង្គ្រឺ​ត​ដាក់គ្នា​នៅ​ស៊ី​រី​។ 

​    ​ឧបនាយករដ្ឋមន្ត្រី​តួ​ក​គី លោក Numan Kurtulmus បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Anadolu ថា "​ប្រសិនបើ​សង្គ្រាម​ស៊ី​រី​នៅតែ​បន្ត បន្ទាប់​ពីនេះ​ខ្ញុំ​សូមបញ្ជាក់​ច្បាស់​ថា អាមេរិក​និង​រុស្ស៊ី​នឹង​ឈានដល់​ចំណុច​ធ្វើសង្គ្រាម​នឹង​គ្នា​ជាមិនខាន​"​។ 

​    ​យោងតាម​អ្នកវិទ្យាសាស្ត្រ​របស់​សហ​ព័ន្ធ​អាមេរិក​បានឱ្យដឹងថា ពិភពលោក​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចំនួន ១៥.៣៥០ គ្រាប់​ក្នុង​ឆ្នាំ ២០១៦ ក្នុងនោះ ៩០ ភាគរយ​ជា​ក្បាល​គ្រាប់​របស់​អាមេរិក​និង​រុស្ស៊ី​។ 

​    ​យោងតាម​ឯកសារ​រដ្ឋាភិបាល​អាមេរិក​ឆ្នាំ ២០១០ ទោះបី​លោកអ្នក​បានឃើញ​ពន្លឺ​ដ៏​ភ្លឺ​របស់​គ្រាប់​នុយក្លេអ៊ែរ​នៅ​ចម្ងាយ​រាប់គីឡូម៉ែត្រ ក៏​អាច​រងគ្រោះ​ពីរ​លក​ចំហាយ​របស់​វា​បានដែរ​។ យោងតាម​របាយការណ៍​របស់​កាសែត The Sun ទោះបី​ស្ថិតនៅ​ឆ្ងាយ​ពី​កន្លែង​ផ្ទុះ​គ្រាប់​នុយក្លេអ៊ែរ​រាប់គីឡូម៉ែត្រ ក៏​មនុ​ស្សមាន​ពេល​រត់​ជ្រក​គេច​ពី​ជាតិ​វិទ្យុសកម្ម​តែ ១០ ទៅ ១៥ នាទី​ប៉ុណ្ណោះ ហើយ​ពេល​ចំហាយ​វា​បុក​មកដល់​មនុស្ស គឺ​ត្រូវ​ហាមាត់ ពុំ​នោះទេ​នឹង​បែក​ក្រដាសត្រចៀក​ថ្លង់​ជាមិនខាន​។ ជម្រើស​ល្អ​គឺ​មានតែ​រត់គេច​ទៅរក​កន្លែង​ដែលមាន​សុវត្ថិភាព​ប៉ុណ្ណោះ​។ 

​    ​ប្រសិនបើ​បើ​មនុស្ស​បង្ក​សង្គ្រាមលោកលើកទីបី​មែន ក៏​នៅតែមាន​កន្លែង​សុវត្ថិភាព​មួយចំនួន​ដើម្បី​រស់​ដែរ​។ 

​    ​កន្លែង​ដែលមាន​សុវត្ថិភាព​បំផុត​គឺ​អឌ្ឍគោល​ខាងត្បូង ព្រោះ​សង្គ្រាម​នុយក្លេអ៊ែរ​បើ​ផ្ទុះ​គឺ​ផ្ទុះ​នៅ​អឌ្ឍគោល​ខាងជើង កន្លែង​ដែល​សម្បូរ​ប្រទេស​គូបដិបក្ខ​តតាំង​គ្នា​។ 

​    ​ប្រទេស​ដូចជា អូស្ត្រាលី នូ​វែ​សេ​ឡង់ អាហ្វ្រិក​ខាងត្បូង និង​អា​ហ្ស​ង់​ទីន​ជា​កន្លែង​ល្អ​បំផុត​ដើម្បី​គេច​ពី​គ្រាប់​នុយក្លេអ៊ែរ ហើយ​នៅ​ទីនោះ​ក៏​អាច​ដាំ​ដំណាំ​លូតលាស់​បានល្អ​ផងដែរ​។ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​អ្នកជំនាញ​អូស្ត្រាលី​។ 

​    ​បើ​មើល​តាម​ផែនទី ប្រទេស​អាស៊ាន​ទាំងអស់​ក៏​ជា​កន្លែង​មាន​សុវត្ថិភាព​ដែរ (​ពណ៌​ប្រផេះ​)​។​

​    ​យោងតាម​ប្រភព​នានា​ក្នុង​សហរដ្ឋអាមេរិក ប្រទេស​អាមេរិក​ក៏​កំពុង​សាងសង់​ជម្រក​ក្រោម​ដី​សម្រាប់​ជម្លៀស​មនុស្ស​រាប់លាន​នាក់​ផងដែរ​នៅ Kansas៕

​ប្រភព​៖ news.com.au

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់