adverise with khmeread 0

ក្មេង​ជំទង់​ពីរ​នាក់​ជិះឡាន​ដេញតាម​មើល​ស្រី​ស្អាត​អង្គុយ​ក្រោយ​រថយន្ត​មួយ ប៉ុន្តែ​ពេល​ឃើញ​នាង​ហាមាត់​និយាយ "​ជួយ​ខ្ញុំ​ផង​" ពួកគេ​ក៏​ចាត់វិធានការ​មិនធម្មតា​មួយ​ភ្លាម​

    ​កាលពី​ថ្ងៃទី ១៤ តុលា​កន្លងទៅ Aaron អាយុ ១៩​ឆ្នាំ និង Jamal អាយុ​១៧​ឆ្នាំ​ដែលជា​មិត្ត​ជិតស្និទ្ធ​នឹង​គ្នា​មកពី​ទីក្រុង Seagoville រដ្ឋ Texas បានប្រែក្លាយ​ពី​ក្មេង​ញៀន​ហ្គេម​ទៅជា​វីរបុរស​ពេល​ឃើញ​ហេតុការណ៍​មិន​ស្រួល​មួយ​កើតឡើង​។ 

​    ​អ្នក​ទាំង​ពីរបាន​កំពុង​បើកបរ​តាមផ្លូវ​មួយ​ឆ្លងកាត់​តំបន់ Kaufman County រដ្ឋ Texas ក្បែរ​ទីក្រុង Dallas ពេល​ពួកគេ​ឃើញ​ស្រី​ស្អាត​សក់ទង់ដែង​ម្នាក់​អង្គុយ​កៅអី​ក្រោយ​រថយន្ត​មួយគ្រឿង​។ ពួកគេ​បាន​បង្កើនល្បឿន​រថយន្ត​ដើម្បី​មើលមុខ​នាង​ឱ្យចំ​ថា​តើ​ស្អាត​កម្រិតណា ប៉ុន្តែ​ភ្លាមនោះ​ពួកគេ​មាន​អារម្មណ៍​ថា​នាង​ច្បាស់​ជាមាន​រឿង​អ្វី​មិន​ស្រួល​ហើយ​។ នារី​នោះបាន​ហាមាត់​និយាយ​ម្ហ​បៗ​ថា "​ជួយ​ខ្ញុំ​ផង​"​។ Aaron ភ្លាម​នោះបាន​តេ​ទៅ​លេខ ៩១១ ជា​ប្រញាប់​។ 

​    ​Aaron បាន​បកស្រាយ​ថា "​ខ្ញុំ​ពេលនោះ​កំពុងបើក​តាមផ្លូវ​ហាយវ៉េ​។ ខ្ញុំ​ឃើញ​ករណី​ចាប់ពង្រត់​"​។ 

​    ​Aaron បន្តថា "​យើង​តាមមើល​នាង​នៅ​កៅអី​ក្រោយ ព្រោះ​នាង​ជា​ប្រភេទ​នារី​ទាក់ទាញ​ណាស់ ប៉ុន្តែ​ស្រាប់តែ​ពេលនោះ​បុរស​ជា​អ្នកបើក​បរបាន​ងាកមើល​ពួកយើង​។ យើង​មើលទៅ​កៅអី​ក្រោយ ឃើញ​នារី​សក់ទង់ដែង​និយាយ​ខ្សឹបៗ​ថា ជួយ​ខ្ញុំ​ផង​"​។ 

​    ​ទីបំផុត​គេ​បានដឹងថា នារី​អាយុ​២៥​ឆ្នាំ​ម្នាក់​នោះបាន​ចេញពី​ពិធីជប់លៀង​មួយ​នៅ​ការិយាល័យ​របស់​នាង​នៅ​ក្រុង Dallas ពេលដែល​បុរស​ឈ្មោះ Charles Atkins Lewis អាយុ ៣៧ ឆ្នាំ​ចាប់ពង្រត់​នាង​ដោយ​ភ្ជង់​នឹង​កាំភ្លើង ដោយ​បង្ខំ​នាង​ឱ្យ​ឡើង​ឡាន ហើយ​ដឹក​នាង​ចេញ​តែម្តង​។ 

​    ​ការ​តេ​ហៅ​ប៉ូលិស​ពី​សំណាក់ Aaron និង Jamal បាន​នាំឱ្យ​ប៉ូលិស​ទៅ​ជួយ​រំដោះ​នារី​សក់ទង់ដែង​នោះបាន​ទាន់ពេលវេលា ហើយ​ជន​ចាប់ពង្រត់​ឈ្មោះ Charles Atkins Lewis ត្រូវបាន​ចោទប្រកាន់​ពីបទ​ចាប់ពង្រត់ និង​អំពើ​ប្លន់​ដ៏​គឃ្លើន​។ 

​    ​Aaron និង Jamal ដែល​ចូលចិត្ត​លេង​ហ្គេម​វីដេអូ និង​ជា​អ្នកគាំទ្រ​ផ្កាប់មុខ​នូវ​រឿង Superheroes សប្បាយរីករាយ​ជាខ្លាំង​ដែល​ដឹងថា​នារី​សក់ទង់ដែង​ពុំ​រងរបួស​។ ឥឡូវ អ្នក​ទាំងពីរ​ត្រូវបាន​ហៅថា "​វីរបុរស​" ដោយ​មិនដឹង​ខ្លួន​៕ 

adverise with khmeread
ប្រភព៖ ABC News

អ្នកនឹងចូលចិត្ត

មតិយោបល់