Cb2eb3dc7dde9b43858d7092d14558ce4ba95476

Apple Music ឥឡូវនេះ​ទទួលបាន​អ្នក Subscriber ជាង​១០​លាន​នាក់​

​    ​Apple Music បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​ដែលមាន​អ្នក​ជាវ ឬ Subscriber ឡើង​រហូតដល់​ជាង​១០​លាន​ក្នុង​ប្រាំ​មួយខែ​ដំបូង​។ នេះ​ជា​ព្រឹ​តិ្ត​ការណ៍​ប្រវត្តិសាស្ត្រ​មួយ​នេះ​ដែល​ក្រុមហ៊ុន​ប្រជែង​សេវា​ផ្សាយ​តន្ដ្រី​តាម​អន​ឡាញ Spotify ចំណាយពេល​៦​ឆ្នាំ​ទើប​អាច​សម្រេចបាន​។ នេះ​បើ​យោងតាម​វេ​ប​សាយ Financial Time​។  

​    ​ព្រឹ​តិ​ការណ៍​នេះ​បានកើត​ឡើង​មិន​ដល់​ពី​២​ខែ​ផង បន្ទាប់ពី​សេវា​នេះ​ត្រូវបាន​ពង្រីក​ទៅដល់​ប្រព័ន្ធ​ប្រតិបត្តិការ Android របស់ Google ដែលជា​កម្មវិធី​សម្រាប់​ធ្វើឱ្យ​ដំណើរការ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ភាគច្រើនបំផុត​របស់​ពិភពលោក​។ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple លោក ធី​ម ឃុ​គ បាន​និយាយ​កាលពី​ខែតុលា​ថា មនុស្ស​ជាង ៦,៥ លាន​នាក់​បាន​ចុះឈ្មោះ​សម្រាប់​សេវា​តន្ត្រី​អន​ឡាញ​តម្លៃ ១០ ដុល្លារ​ក្នុង​មួយខែ ដែល​បាន​ដាក់ឱ្យ​ដំណើរការ​ដំបូង​នៅ​ចុងខែ​មិថុនា ២០១៦​។ សេវា​នេះ​ក៏​មាននៅ​អង់គ្លេស​ផងដែរ គឺ ១០ ផោន​ក្នុង​មួយខែ និង​នៅ​អូស្ត្រាលី ១២ ដុល្លារ​អូស្ត្រាលី​ក្នុង​មួយខែ​។

​    ​សេវា​តន្ត្រី​អន​ឡាញ Spotify ដែលមាន​តម្លៃ​សេវា​ប្រហាក់ប្រហែល Apple Music ដែរនោះ មាន​ចំនួន​សមាជិក​បង់ប្រាក់​ចំនួន ២០ លាន​នាក់ និង ៧៥ លាន​នាក់​ស្តាប់​ដោយ​ឥតគិតថ្លៃ​។ សេវា​តន្ត្រី​អន​ឡាញ​របស់​អង់គ្លេស​មួយ​នេះ​បានចាប់ផ្តើម​ដំណើរការ​ក្នុង​ឆ្នាំ ២០០៨ និង​មាន​អ្នក​ជាវ​បង់ប្រាក់​ចំនួន ១០ លាន​នាក់​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៤​។

​    ​តន្ត្រី​តាម​អន​ឡាញ​ចាប់ផ្តើម​មានការ​ពេញនិយម​ខ្លាំង​នៅក្នុង​ប៉​ន្មា​ន​ឆ្នាំ​ចុង​ក្រោយនេះ ជាមួយនឹង​តួលេខ​នៃ​អ្នក​ស្ដាប់​ចម្រៀង Online កើនឡើង​ទ្វេដង​នៅ​ឆ្នាំ​មុននេះ​ក្នុងប្រទេស​អាមេរិក នេះ​បើ​យោងទៅលើ​របាយការណ៍រ​បស់​អ្នកស្រាវជ្រាវ​លោក Nielsen​។ អ្នកគាំទ្រ​បាន​ចាក់​ស្តាប់​តន្ត្រី​ជាង ១៤៥ ពាន់​លាន Stream ក្នុង​ឆ្នាំ​២០១៥ តួលេខ​នេះ​កើនឡើង ៧៩​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំទៅ​៕

មតិយោបល់