adverise with khmeread Cccc

បើ​ក្នុង​បង្គន់​សាធារណៈ​មាន​ម៉ាស៊ីន​ស​ម្ងួ​តដៃ សូមកុំ​ប្រើ​វា​ឱ្យសោះ​!

    ​ក្នុងឱកាស​បុណ្យទាន មនុស្ស​ជាច្រើន​បាន​ចូល​បន្ទប់ទឹក​ដើម្បី​បត់ជើង និង​មានបទពិសោធន៍​មិនល្អ​ដោយសារ​បង្គន់​សាធារណៈ​មិនមាន​អនាម័យ​ដូច​បង្គន់​នៅផ្ទះ​របស់​យើង​ទេ​។​

​    ​ជាធម្មតា​ពេល​យើង​ចេញពី​បន្ទប់ទឹក យើង​លាងដៃ​របស់​យើង និង​ស​ម្ងួ​តវា​ជាមួយនឹង​ម៉ាស៊ីន​ផ្លុំ​ខ្យល់​មាន​ក្នុង​បន្ទប់ទឹក ដើម្បី​ចៀសវាង​ពី​មេរោគ​។​

​    ​អ្នក​ប្រហែល​មិនបាន​ប្រុងប្រយ័ត្ន​ជាមួយនឹង​ម៉ាស៊ីន​អេឡិចត្រូនិក​នេះ​ទេ ព្រោះ​យល់ថា​ម៉ាស៊ីន​នេះ​ត្រូវបាន​រចនា​ឡើង​ដើម្បី​ជួយ​ឱ្យដៃ​របស់​យើង​ស្ងួត ដោយសារ​ការបញ្ចេញ​ខ្យល់​ល្អ​ជាង​ប្រើ​ក្រដាស​ជូត​ដៃ​។​

​    ​អ្នក​ប្រើ​ឧបករណ៍​នេះ​ដើម្បី​ព​ន្លឿ​ន​ល្បឿន​ស​ម្ងួ​តដៃ​របស់​អ្នក​គឺ​ខុស​ហើយ​។ យោងតាម​ការសិក្សា​រប​ស់​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា ឧបករណ៍​នេះ​ជា​ភ្នាក់ងារចែកចាយ​មេរោគ​ខ្លាំង​ជាង​ក្រដាសអនាម័យ​ក្នុង​បង្គន់​ទៅទៀត​។ ការស្រាវជ្រាវ​ផ្សាយ​ក្នុង​ព្រឹត្តិប័ត្រ​ព័ត៌មាន Journal of Applied Microbiology ម៉ាស៊ីន​ស​ម្ងួ​តដៃ​អាច​ចែកចាយ​មេរោគ​ជាច្រើន​ទៅក្នុង​បរិយាកាស និង​ពី​ចម្ងាយ​។​

​    ​យក​ល្អ​គួរប្រើ​ក្រដាស​ជូ​តដៃ​ល្អ​ជាង ព្រោះ​ម៉ាស៊ីន​នោះ​មិនបាន​ជួយ​សម្អាត​ដៃ​របស់​អ្នក​ទេ​។ ផ្ទុយ​មកវិញ​វា​បំ​ភាយ​មេរោគ​ទៅវិញ​ទេ មិន​ត្រឹម​ប៉ុណ្ណោះ​វា​អាច​បំ​ភាយ​មេរោគ​នោះបាន​ចម្ងាយ ៣ ម៉ែត្រ​ឯណោះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់