adverise with khmeread 1

អូទ្រីស​មាន​គម្រោង​កែលម្អ​ផ្ទះ ដែល​ហ៊ី​ត្លែរ កើត ឱ្យទៅជា​អគារ​ថ្មី ជាជាង​បំផ្លាញ​ប្រវត្តិសាស្ត្រ​ដ៏​មានតម្លៃ​នេះ​ចោល​ទាំងស្រុង​

    ​កាលពី​ថ្ងៃ​ចន្ទ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អូទ្រីស​គឺ​លោក Wolfgang Sobotka បាន​ប្រាប់​សារព័ត៌មាន Die Presse ថា ផ្ទះ​របស់​ហ៊ី​ត្លែរ​នឹងត្រូវ​បំផ្លាញចោល​។ ប៉ុន្តែ​នៅ​ថ្ងៃ​អង្គារ​គាត់​បាន​ប្រាប់​អ្នកកាសែត​ថា ការដែល​លើកឡើងថា នឹង​កម្ទេចចោល​នោះ​គឺ​ប្រហែលជា​មិន​ពិត ប៉ុន្តែ​អគារ​នៅ​ភាគ​ខាងកើត​នៃ​ទីក្រុង Braunau មួយ​នេះ​នឹង​រចនា​ម្តងទៀត​ដែល​នឹង​មើលទៅ​សឹង​មិន​ស្គាល់​នោះឡើយ​។​

​    ​អគារ​ដ៏​ធំ​ដែលមាន​កម្ពស់​បី​ជាន់ និង​ជា​សំណង់​នៅ​យុគ​មនុស្ស​ទើប​កកើត​នេះ មាន​បន្ទប់​ដែល​ហ៊ី​ត្លែរ​បាន​ប្រសូត្រ​។​

​    ​សមាជិក​គណៈកម្មការ​មួយចំនួន​ដែល​ត្រូវបាន​រដ្ឋាភិបាល​ជ្រើសរើស​សម្រាប់​ការងារ​កែលម្អ​អគារ​នេះ​បាន​និយាយថា ការបំផ្លាញ​អគារ​នេះ​ចោល​នឹង​បានត្រឹមតែ​បំភ្លេចចោល​ប្រវត្តិសាស្ត្រ​មួយផ្នែក​របស់​អូទ្រីស​ប៉ុណ្ណោះ ដូច្នេះ​គួរ​ច្នៃ​វា​ទៅជា​អគារ​ថ្មី ជាជាង​បំផ្លាញចោល​៕

adverise with khmeread
ប្រភព៖ news.com.au

អ្នកនឹងចូលចិត្ត

មតិយោបល់