adverise with khmeread 1

កំលោះ​ម្នាក់នេះ​ជិះ​រថភ្លើង​ឃើញ​ទេសភាព ហៅ​ឪពុក​ខ្លួន​មក​មើល​ដូច​កូនក្មេង​! ពីរ​នាក់​ប្តី​ប្រពន្ធ​ឃើញ​ទើសចិត្ត​ពេក​ស្រែកប្រាប់​ឪពុក​នោះ​ឱ្យ​នាំ​កូន​ទៅ​ពេទ្យ​ឆ្កួត ប៉ុន្តែ​ត្រូវ​ក្អួត​ឈាម​ពេល​ឪពុក​នោះ​បកស្រាយ​ការពិត​

    ​នៅ​ថ្ងៃមួយ មាន​បុរស​វ័យ ២៤ ឆ្នាំ​បាន​សម្លឹង​មើលទៅ​ក្រៅ​បង្អួច​រទេះភ្លើង ហើយ​បាន​និយាយថា "​ពុក​! មើលចុះ​ដើមឈើ​រត់​ទៅក្រោយ​យើង​ហើយ​!"​។​

​    ​ឪពុក​របស់​បុរស​ខាងលើ​មិនបាន​និយាយ​អ្វី​នោះទេ ប៉ុន្តែ​គាត់​បាន​ញញឹម​ទាំង​ពេញចិត្ត​។ ផ្ទុយទៅវិញ​ប្តី​ប្រពន្ធ​មួយគូ​ដែល​អង្គុយ​នៅក្បែរ​នោះបាន​សម្លឹងមើល​បុរស​វ័យ ២៤ ឆ្នាំ​រូបនេះ​ដោយ​គិតថា គាត់​នៅ​ជា​ក្មេង​បៀម​ដៃ​នៅឡើយ ហើយ​ពួកគេ​ក៏​អាណិត​គាត់​ចំពោះ​ច​រិ​ក​បែបនេះ​។​

​    ​រំពេច​នោះ បុរស​ខាងលើ​បាន​ស្រែក​ម្តងទៀត​ជាមួយ​ក្តី​រីករាយ​ដែល​មិនអាច​កាត់ថ្លៃ​បាន​។ គាត់​បាន​និយាយ​ទៅកាន់​ឪពុក​ខ្លួន​ថា "​ពុក​! មើលចុះ​ពពក​កំពុង​រត់តាម​យើង​"​។​

​    ​ក្រោយ​ឃើញបែបនេះ ប្តី​ប្រពន្ធ​ទាំងពីរ​មិនអាច​ទប់​អារម្មណ៍​បាន​ហើយ​ក៏បាន​ប្រាប់​បុរស​ជា​ឪពុក​ថា "​ហេតុ​អី​លោក​មិន​នាំ​កូនលោក​ទៅ​ជួប​គ្រូពេទ្យ​    ​ឆ្កួត​?"​។​

​    ​បុរស​វ័យ​ចំណាស់​រូបនោះ​បាន​ញញឹម​ហើយ​និយាយថា "​ខ្ញុំ​បាន​នាំ​កូន​ទៅ​ពេទ្យ​ហើយ​។ យើង​ទើបតែ​មកពី​មន្ទីរពេទ្យ​ទេ​។ កូន​ខ្ញុំ​មើលមិនឃើញ​តាំងពី​កំណើត​។ កូន​សម្លាញ់​របស់ខ្ញុំ​ទើបតែ​មើលឃើញ​ពិភពលោក​ថ្ងៃនេះ​ទេ​"​។​

​    ​*** មនុស្ស​គ្រប់រូប​លើ​លោក​នេះ​សុទ្ធតែ​មានរឿង​ផ្ទាល់ខ្លួន​។ កុំ​ចេះតែ​ម៉ៃ​មនុ​ស្សទាំង​មិនដឹង​ការពិត​របស់គេ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់