adverise with khmeread 1

IS អាច​ប្រើ​មនុស្ស​រាប់ម៉ឺន​នាក់​ធ្វើជា​ខែល​ការពារ​ខ្លួន​ក្នុង​ទីក្រុង Mosul

    ​ប្រធាន​អង្គការ​ជនភៀសខ្លួន​អន្តរជាតិ​ប្រចាំ​អ៊ីរ៉ាក់ លោក Thomas Weiss បាន​ព្រមាន​ថា ពួក​ភេរ​វករ IS ប្រហែល​ប្រើប្រាស់​អ្នកក្រុង Mosul រាប់ម៉ឺន​នាក់​ធ្វើជា​ខែល​ដើម្បី​ជួយ​ពួកវា​រក្សា​កាន់កាប់​ទីក្រុង​ចុងក្រោយ​របស់ខ្លួន​ក្នុងប្រទេស​អ៊ីរ៉ាក់​។

​    ​លោក Weiss បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ពួកវា​អាច​នឹង​ប្រើប្រាស់​មនុស្ស​ធ្វើជា​ខែល ពេលដែល​កងទ័ព​អ៊ីរ៉ាក់​និង​ឃឹ​ដរាប់​ម៉ឺន​នាក់​កំពុង​ឡោមព័ទ្ធ​ជុំវិញ​ទីក្រុង Mosul ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​។ 

​    ​លោក​និយាយថា "​ប្រជាជន​រាប់ម៉ឺន​នាក់​អាច​នឹងត្រូវ​បង្ខំ​ឱ្យ​ចាកចេញ ពួកគេ​អាចជា​ប់​នៅ​ចន្លោះ​ខ្សែត្រៀម​ដែល​កំពុង​ប្រយុទ្ធ​គ្នា និង​ពួកគេ​អាច​ត្រូវ​ប្រើ​ធ្វើជា​ខែល​ការពារ​"​។ 

​    ​លោក​កត់សម្គាល់​ផងដែរ​ថា ប្រជាជន​ជាង ១,៥ លាន​នាក់​ក្នុង​ទីក្រុង​នេះ​នឹង​បង្ខំចិត្ត​ភៀសខ្លួន​ចេញ​ច្រើន​គំហុក​ខណៈ​ការវាយលុក​កាន់តែ​ខិត​កៀក​មក​ទីក្រុង​នេះ​។ 

​    ​លោក​ក៏​ព្រមាន​ដែរ​ថា អាច​នឹងមាន​ការវាយប្រហា​រ​ដោយ​អាវុធ​គីមី ប៉ុន្តែ​មិនទាន់មាន​ម៉ាស​ការពារ​ឧស្ម័ន​គ្រប់គ្រាន់​សម្រាប់​ការពារ​នៅ Mosul ទេ​៕ 

​ប្រភព​៖ news.com.au

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់