adverise with khmeread 1

ម្យ៉ាង​របស់​ទ្រង់​! ព្រះអង្គម្ចាស់​អា​រ៉ា​ប៊ី​សា​អូឌីត​ជះ​លុយ​លើ​នាវា​កម្សាន្ត​រាប់រយ​លាន​ដុល្លារ រួច​ប្រាប់​ឱ្យ​បន្ថយ​ចំណាយ​សាធារណៈ​

    ​សមាជិក​ជាន់ខ្ពស់​នៃ​គ្រួសារ​រាជវង្ស​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ទិញ​នាវា​កម្សាន្ត​តម្លៃ ៤៥២ លាន​ផោន (៥៥៦ លាន​ដុល្លារ​) មុននឹង​ជួយ​ជំរុញ​វិធានការ​រឹតត្បិត​ចំណាយ​នៅក្នុង​ប្រទេស​។​

​    ​យោងតាម New York Times ឱ្យដឹងថា ទាយាទ​ទី​ពីរ Mohammed bin Salman បានជ្រើសរើស​នាវា​កម្សាន្ត​របស់​សេដ្ឋី​រុស្ស៊ី​មួយរូប​ដែលមាន​ប្រវែង ១៣៤ ម៉ែត្រ​ខណៈ​កំពុង​ដើរលេង​នៅ​ប្រទេស​បារាំង​ភាគខាងត្បូង​។​

​    ​ព្រះអង្គម្ចាស់ Mohammed បាន​បង្កក​កុងត្រា​រដ្ឋាភិបាល ហើយ​ក្នុង​ខែ​នេះ​មាន​ដំណឹង​លេចឡើង​ថា ការចំណាយ​របស់​រដ្ឋ​ធានី​ប្រទេស​នេះ​បាន​ធ្លាក់​ដល់ ៧១ ភាគរយ​ក្នុង​ឆ្នាំ ២០១៦ នេះ​។​

​    ​អត្ថបទ​របស់ New York Times បាន​អះអាង​ទៀតថា ព្រះអង្គម្ចាស់​បាន​បញ្ជូន​ជំនួយការ​មួយរូប​ដើម្បី​ទិញ​នាវា​របស់លោក Yuri Shefler បន្ទាប់ពី​ប្រទះឃើញ​វា​នៅ​ឆ្នេរសមុទ្រ​នៅ​បារាំង​។​

​    ​បើ​យោងតាម​មនុស្ស​ជិតស្និត​នឹង​ទ្រង់ និង​គ្រួសារ​រាជវង្ស​ខាងលើ​បានឱ្យដឹងថា កិច្ចព្រមព្រៀង ដែល​ត្រូវ​បានដឹងថា​មានតម្លៃ ៥៥៦ លាន​ដុល្លារ បានបញ្ចប់​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​។​

​    ​លោក Joseph Kechichian សមាជិក​ជាន់ខ្ពស់​នៅ​ម​ជ្ឈ​ម​ណ្ដ​ល​ស្រាវជ្រាវ King Faisal និង​ការសិក្សា​អ៊ីស្លាម​ក្នុង​ទីក្រុង Riyadh បាន​និយាយថា នេះ​ស​បញ្ជាក់ថា គ្រួសារ​រាជវង្ស​អា​រ៉ា​ប៊ី​សា​អូឌីត​គិតពី​ផលប្រយោជន៍​គ្រួសារ​សំខាន់​ជាង​អ្វីៗ​ទាំងអស់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់