adverise with khmeread 1

អ្នកលេង​បណ្តាញ​សង្គម​ចិន​សរសើរ​គ្រប់គ្នា ពេល​ម្តាយ​ម្នាក់នេះ​សុខចិត្ត​លះបង់​កូន​ខ្លួនឯង​ដើម្បី​សង្គ្រោះ​បងប្រុស​

    ​នេះ​ច្បាស់​ជាការ​សម្រេចចិត្ត​មួយ​ដែល​លោកអ្នក​មិនអាច​ធ្វើ​បានទេ ប៉ុន្តែ​សម្រាប់​ស្ត្រី​នៅ​ប្រទេស​ចិន​រូបនេះ​វិញ នាង​ត្រូវតែ​ជ្រើសរើស​ជម្រើស​មួយ ដែល​ជម្រើស​នោះ​គឺ នាង​គួរ​ជួយសង្គ្រោះ​ជីវិត​របស់​បងប្រុសរ​បស់​នាង ឬក៏​កូន​នៅក្នុង​ផ្ទៃ​។​

​    ​អ្នកស្រី Yang Li វ័យ ២៤ ឆ្នាំ​មកពី​ទីក្រុង Hangzhou បាន​មាន​ផ្ទៃពោះ ១២ សប្តាហ៍ ពេល​គាត់​សម្រេចចិត្ត​បោះបង់​កូន​ក្នុង​ផ្ទៃ ដូច្នេះ​គាត់​អាច​បរិច្ចាគ​ខួរឆ្អឹង​របស់គាត់​ទៅ​បងប្រុស​ខ្លួន គឺ​លោក Yang Jun វ័យ ២៩ ឆ្នាំ​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន Daily Mail កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។ 

​    ​លោក Jun បានកើត​មហារីក​កូន​កណ្តុរ ហើយ​គាត់​បានដឹង​ពី​ជំងឺ​នេះ​កាលពី​ខែកញ្ញា ឆ្នាំ ២០១៥​។ គ្រូពេទ្យ​បាន​ប្រាប់​បុរស​វ័យ ២៩ ឆ្នាំ​រូបនេះ​ថា ជម្រើស​តែមួយគត់​ដែល​គាត់​អាច​រស់រានមានជីវិត​គឺ​ប្តូរ​ខួរឆ្អឹង​ចេញ ហើយ​អ្វីដែល​ចៃដន្យ​នោះ​គឺ​ប្អូនស្រី​របស់គាត់​គឺមាន​ខួរឆ្អឹង​ត្រូវ​ជាមួយ​ខួរឆ្អឹង​របស់គាត់​។​

​    ​គួរឱ្យ​សោកស្តាយ​សម្រាប់​អ្នកស្រី Yang Li! បន្ទាប់ពី​ពិភាក្សា​ពី​ការបរិច្ចាគ​ជាមួយ​អ្នកជំនាញ គាត់​ត្រូវបាន​ប្រាប់ថា ការបរិច្ចាក​ខួរឆ្អឹង​នឹងមាន​ផលប៉ះពាល់​ខ្លាំង​ទៅដល់​កូន​ក្នុង​ផ្ទៃ​។ គាត់​ក៏ត្រូវ​បាន​ណែ​នាំឱ្យ​ជ្រើសរើស​រវាង​កូន​របស់គាត់ និង​បងប្រុស​របស់គាត់​។​

​    ​ជាមួយ​ការជំរុញ​លើកទឹកចិត្ត​របស់​ប្តី និង​ម្តាយក្មេក អ្នកស្រី Li បាន​សម្រេចចិត្ត​ជួយសង្គ្រោះ​លោក Yang Jun ដែលជា​បងប្រុស​របស់​គាត់​។​

​    ​ក្រោយ​ការសម្រេចចិត្ត​នេះ អ្នកស្រី​បាន​វះកាត់​រំលូតកូន​ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​ទីក្រុង Hangzhou​។ ក្រុមគ្រូពេទ្យ​នឹង​វះកាត់​ប្តូរ​ខួរឆ្អឹង​ក្នុងពេល​ឆាប់ៗ​នេះ នៅពេល​រាងកាយ​របស់​អ្នកស្រី Li បានល្អ​ប្រសើរ​ឡើងវិញ​។​

​    ​យ៉ាងណាក្តី ក្រោយ​ដំណឹង​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​ពាសពេញ​ប្រទេស​ចិន អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ខ្លះ​បាន​សរសើរ​ស្ត្រី​រូបនេះ​ថា ជា​វីរនារី ខណៈ​អ្នក​ឯទៀត​បាន​រិះគន់​ចំពោះ​ការសម្រេចចិត្ត​រំលូតកូន​៕

ប្រភព៖ Daily Mail 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់