adverise with khmeread  91976011 mahrez index epa

ញាក់សាច់​ជាមួយ Leicester City ឈ្នះ​ទៀតហើយ​យប់មិញ ហើយ​ត្រូវការ​ឈ្នះ ១ ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​ឡើងទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ Champions League លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ខ្លួន

    ​កញ្ជ្រោង Leicester City នៅ​ទន្ទឹងរង់ចាំ​ជ័យជម្នះ​ត្រឹម​តែមួយ​ប្រកួត​ទៀត​តែប៉ុណ្ណោះ​ពី​វគ្គ​ជម្រុះ​ក្នុង​ពូ​ល ដើម្បី​ឆ្លងទៅ​វគ្គ​បន្ទាប់​នៃ​ដំណើរ​ប្រជែង​ពានរង្វាន់​ក្លឹប​កំពូល​ប្រចាំ​តំបន់​អឺរ៉ុប Champions League បន្ទាប់ពី​បាន​ផ្តួល Copenhagen នៅលើ​ទឹកដី King Power Stadium ដោយបាន​ឈ្នះ​ទាំងបី​ប្រកួត​ក្នុង​វគ្គ​ចាប់​ពូ​ល​របស់​ពួកគេ​។​

​    ​Riyad Mahrez បានសម្រេច​គ្រាប់​បាល់​ជ័យជម្នះ​ដោយ​បាល់ប​ញ្ចូ​ន​របស់ Islam Slimani ក្នុង​រយៈពេល​ប្រាំ​នាទី មុន​ពេលដែល​ការប្រកួត​តង់​ទីមួយ​ត្រូវ​បញ្ចប់ ខណៈដែល​ម្ចាស់​ជើងឯក​លី​ក​កំពូល​អង់គ្លេស Premier League មួយ​នេះ បាន​ទុក​ភាពជាប់គាំង​ដ៏​គួរឱ្យកត់សម្គាល់​របស់​ពួកគេ​នៅក្នុង​ស្រុក​ទុក​នៅ​ដោយឡែក និង​បន្ត​បង្ហាញ​ពី​ភាពរឹងមាំ​របស់ខ្លួន​ក្នុងការ​បន្ត​នៅលើ​ក​កំពូល​តារាង​នៃ​ពូ​ល G ។​

​    ​Leicester បច្ចុប្បន្ន អាច​ធានា​តំណែង​មួយ​ក្នុងការ​បន្តទៅ​វគ្គ​ជម្រុះ ១៦​ក្រុម​ចុងក្រោយ​ជា​បន្ត ប្រសិនបើ​ពួកគេ​អាច​យកឈ្នះ​ក្នុង​ទឹកដី​ដា​ណឺ​ម៉ា​កនៅ​ថ្ងៃទី​២ ខែវិច្ឆិកា​ខាងមុខ ដោយ​ពួកគេ​បាន​ធានា​រួចជាស្រេច​ទៅហើយ​យ៉ាង​ណាស់​ក៏មាន​តំណែង​មួយកន្លែង​សម្រាប់​ពាន​កំពូល​តំបន់​អឺរ៉ុប​ទី​ពីរ Europa League ដើម្បី​ប្រជែង​ជា​បន្ត​ផងដែរ​។​

​ខាងក្រោម​នេះ​ជាតា​រាង​បញ្ចប់​លទ្ធផល​របស់​គូ​ផ្សេងៗ​ទៀត​៖

 

adverise with khmeread

មតិយោបល់