adverise with khmeread Untitled 1

វីរបុរស​ប្រេ​ស៊ី​ល Ronaldo ជំរុញ​ឱ្យ Real Madrid ទិញ​តារា​ឆ្នើម Liverpool ធ្វើឱ្យ​ប្រិយមិត្ត​ហង្ស​ក្រហម​ភ័យ​បុក​ពោះ​ជាខ្លាំង​

    ​និមិត្តរូប​ប្រេ​ស៊ី​ល Ronaldo បាន​អះអាងថា គាត់​ពេញ​ចិត្តនឹង​ឃើញ Philippe Coutinho របស់​ហង្ស​ក្រហម Liverpool ចូលរួម​លេង​ជាមួយនឹង​អធិរាជ​ស Real Madrid នៅពេល​ណាមួយ​ក្នុង​អាជីព​ជា​អ្នក​បាល់ទាត់​របស់គាត់​។​

​    ​ថ្វីបើ​មាន​កុងត្រា​មួយ​ជាមួយ Liverpool រហូតដល់​ឆ្នាំ​២០២០ ប៉ុន្តែ​ការចាប់ផ្តើម​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​របស់ Coutinho ក្នុង​រដូវ​កាល​ថ្មី​នេះ​បានធ្វើឱ្យ​គាត់​ត្រូវ​ផ្សាភ្ជាប់​ទៅលើ​ការ​ផ្ទេរចេញ​ជា​ញឹកញាប់​ជាមួយ​ក្លឹប​ធំៗ​មួយចំនួន​ដូចជា FC Barcelona និង Paris St-Germain ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​មកនេះ​។​

​    ​ដោយ​បញ្ជាក់​ទៅកាន់​វិទ្យុ Onda Cero's "El Transistor" វីរបុរស​ប្រចាំ​ទឹកដី Bernabeu រូបនេះ​ត្រូវបាន​គេ​ចោទសួរ​ពី​កីឡាករ​រូប​ណា ដែល​គាត់​នឹង​ចង់ឃើញ​ផ្ទេរ​ទៅកាន់ Real Madrid ហើយ​គាត់​ក៏បាន​ជ្រើសរើស​មិត្ត​រួម​សញ្ជាតិ​របស់គាត់​។​

​    ​Ronaldo បាន​បញ្ជាក់ថា "​ខ្ញុំ​នឹង​ចូលចិត្ត​ឃើញ Coutinho នៅ Real Madrid ដែលជា​កីឡាករ​របស់ Liverpool"៕

adverise with khmeread

មតិយោបល់