adverise with khmeread Feature image

សាកល្បង​វិធី​ងាយៗ​ទាំងនេះ អ្នកនឹង​លែង​រអ៊ូ​រឿង​ស្ទះ​បង្គន់​!

​    ​ការប្រើ​ប្រដាប់​បូម​បង្គន់​ជា​វិធី​ងាយ​បំផុត​ដើម្បី​ដោះស្រាយ​ជាមួយ​បង្គន់​ស្ទះ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ពុំមាន​ប្រដាប់​បូម​នេះ​ទេ នៅមាន​វិធី​ផ្សេងទៀត ដែលមាន​ប្រសិទ្ធ​ភាពដូចគ្នា​។

​    ​* គន្លឹះ​ទី​១
​    ​អ្នក​អាច​សាកល្បង​ស្តារបង្គន់​ស្ទះ​ជាមួយនឹង​ទឹកសាប៊ូ​លាងចាន​មួយ​ដប និង​ទឹក​ក្តៅ​មួយ​ធុង​ពេញ​។ ជម្រើស​នេះ​ជួយ​មនុស្ស​ជាច្រើន ខណៈ​អ្នក​ខ្លះទៀត​ពុំ​ជឿ​នូវ​វិធី​មួយ​នេះ​ទេ​។
​    ​- ដំបូង ចាក់ទឹក​សាប៊ូ​លាងចាន​ចូលទៅក្នុង​ចាន​បង្គន់​។ ទឹកសាប៊ូ​នឹង​ហូរ​ទៅ​បាត​បង្គន់​។ រង់ចាំ​រយៈពេល ២០ នាទី បន្ទាប់ពី​ចាក់ទឹក​សាប៊ូ​ចូល​។ ទោះយ៉ាងណា រយៈ​ពេលនេះ​មិនទាន់​គ្រប់គ្រាន់​ដើម្បី​បំបាត់​ការស្ទះ​បង្គន់​បានទេ​។
​    ​- បន្ទាប់ពី​រយៈពេល ២០ នាទី ចាក់ទឹក​ក្តៅ​មួយ​ធុង​ចូលទៅក្នុង​ចាន​បង្គន់​។ ទឹកសាប៊ូ​នឹង​ដើរតួ​ជា​ប្រេងរំអិល​សម្រាប់​បើក​មាត់ច្រក​សម្រាប់​ឱ្យ​បង្គន់​ហូរ​ឡើងវិញ​។
​    ​- បន្ទាប់មកទៀត​ចុច​ទឹក​បង្ហូរ​ម្តងទៀត​។ ហើយ​នៅ​ចុងបញ្ចប់ អ្នក​នឹងមាន​បង្គន់​ដែល​ស្អាត ហើយ​លែង​ស្ទះ​តទៅទៀត​។
​    ​ដូចដែល​បាន​រៀបរាប់​ខាងលើ នេះ​មិនមែនជា​វិធី​មាន​ប្រសិទ្ធភាព ១០០ ភាគរយ​នោះទេ​។ វិធី​ល្អ​បំផុត​គឺ​ត្រូវមាន​ប្រដាប់​បូម​ជា​ជំនួយ​។

​    ​* គន្លឹះ​ទី ២
​    ​អ្នក​ក៏​អាច​បំបាត់​ការស្ទះ​បង្គន់​ដោយ​ប្រើ​ស្មា​ព្យួរ​អាវ​ផងដែរ​។ ផ្តាច់​សរសៃដែក​របស់​ស្មា​ព្យួរ​អាវ​ហើយ​ពត់​ឱ្យចេញ​ជា​រាង​ដែល​ត្រូវ​នឹង​បំពង់​បង្ហូរ​បង្គន់ រួច​ចង​ក្រណាត់​មួយ​ចុង​ដែក​នោះ​។ បន្ទាប់មក​ពាក់​ស្រោមដៃ ហើយ​រុក​ដែក​ដែល​ចង​ក្រណាត់​នោះ​ទៅក្នុង​បំពង់​បង្ហូរ​ចាន​បង្គន់ ហើយ​រុញ​និង​ត្បារ​វា​រហូតដល់​លែងមាន​អ្វី​ស្ទះ​នៅត្រង់​នោះ​។

​    ​* គន្លឹះ​ទី ៣
​    ​ប្រើ​ម្សៅ​មេនំ​ប៉័ង​និង​ទឹកខ្មេះ​។ អ្នក​ត្រូវតែ​ចាក់​ម្សៅ​មេនំ​ប៉័ង​មួយ​ពែង​ចូលទៅក្នុង​ចាន​បង្គន់​។ បន្ទាប់មក ថែម​ទឹកខ្មេះ​ស​មួយ​ពែង​។ រួចហើយ​ត្រូវ​រង់ចាំ​ពីរ​បី​នាទី សឹម​ចាក់ទឹក​ក្តៅ​ចូលទៅក្នុង​ចាន​បង្គន់​។

​    ​* គន្លឹះ​ទី ៤
​    ​វិធី​ចុងក្រោយ​គេ​គឺ​ទាក់ទង​នឹង​ការ​ច្របល់​ចូលគ្នា​រវាង​ម្សៅ​មេនំ​ប៉័ង ២ ពែង និង អំបិល ១/៤ នៃ​ពែង​។ បន្ទាប់មក ដាក់​បន្ថែម​ទឹកសាប៊ូ​លាងចាន ៨ ទៅ ៩ ស្លាបព្រា​បាយ ដោយ​សន្សឹមៗ ពោល​ពេល​កូរ​ម្សៅ​មេនំ​ប៉័ង​ត្រូវដាក់​វា​ចូល​ម្តង​មួយ​ស្លាប​ព្រាប កុំ​ដាក់​ម្តង​ទាំងអស់​។ បន្ទាប់មក​យក​របស់​ដែល​លាយ​ចូលគ្នា​ហើយ​នេះ​ទៅ​ដាក់​ក្នុង​ប្រអប់​ជ័រ​ស្រដៀង​នឹង​ខ្ទះ​នំគ្រក់ រួច​ទុកឱ្យ​វា​ស្ងួត​ពេញ​មួយ​យប់​។​

​    ​ថ្ងៃ​បន្ទាប់ អ្នក​អាច​យក​ដុំ​ម្សៅ​លាយ​នោះមក​ដាក់​ក្នុង​ចាន​បង្គន់​ដែល​ស្ទះ ហើយ​ចាក់ទឹក​លើ​វា​ចំនួន ៤ ពែង រួច​ទុកចោល​ពីរ​បី​ម៉ោង មុនពេល​ចុច​ទឹក​បង្ហូរ​ចោល​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

មតិយោបល់